អាជ្ញាធរហ្វីលីពីនចេញវិធានការ ឲ្យប្រជាជនប្រមូលកាកសំណល់ថង់ផ្លាស្ទិកទៅថ្លឹង ដើម្បីដូរយកអង្ករហូប (មានវីដេអូ)

//s5.kh1.co/4d/4defc6e4b87ac272ed1747ac11c54180cbdfd8d8.jpg
សង្គម

 ២៤-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ហ្វីលីពីន៖ ដើម្បីសម្អាតបរិស្ថានឲ្យបានស្អាតល្អ អាជ្ញាធរក្នុងទីក្រុង Muntilupa បានចេញវិធានការថ្មីមួយគឺឲ្យប្រជាជន ប្រមូលកាកសំណល់ថង់ផ្លាស្ទិកទៅថ្លឹង ដូរយកអង្ករហូប។ វិធានការនេះត្រូវបានចាប់ផ្ដើមអនុវត្តដំបូងគេនៅក្នុងភូមិ Bayanan

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ការយកកាកសំណល់ថង់ផ្លាស្ទិកទៅថ្លឹង ដូរយកអង្គរហូប គឺធ្វើឡើងដើម្បីលើកទឹកចិត្តប្រជាជនទាំងអស់ឲ្យមានកម្លាំងចិត្តក្នុងការចូលរួមសម្អាតបរិស្ថាននៅក្នុងភូមិ។ អាជ្ញាធរនឹងផ្ដល់ជូនអង្ករចំនួន១គីឡូក្រាម ជាថ្នូរនឹងការដូរយកកាកសំណល់ថង់ផ្លាស្ទិកចំនួន២គីឡូក្រាមពីប្រជាជន។

ទិដ្ឋភាពក្នុងភូមិ
ទិដ្ឋភាពក្នុងភូមិ

ស្ត្រីម្នាក់ជាប្រជាជននៅក្នុងភូមិបាននិយាយថា៖

«ខ្ញុំអាចដើរប្រមូលកាកសំណល់ថង់ផ្លាស្ទិកបានចំនួន១៤គីឡូក្រាម ដូច្នេះខ្ញុំទទួលបានអង្ករចំនួន៧គីឡូក្រាម។ នៅក្នុងប្រទេសហ្វីលីពីន អង្ករមួយគីឡូក្រាមមានតម្លៃពី៣០ប៉េសូ ទៅ៤០ប៉េសូ (០,៧៧ដុល្លារអាមេរិក)។ តម្លៃអង្ករគឺថ្លៃណាស់សម្រាប់ប្រជាជនដែលរស់នៅតាមតំបន់ក្រីក្រដូចជាពួកខ្ញុំ។ វិធានការនេះគឺអាចសម្រួលដល់ជីវភាពខ្ញុំបានច្រើនណាស់។»


ប្រភពបានបន្ដថា មកទល់ពេលនេះ កាកសំណល់ថង់ផ្លាស្ទិកដែលប្រមូលបានមានចំនួន ២១៣គីឡូក្រាម។ សម្រាប់កាកសំណល់ថង់ផ្លាស្ទិកទាំងអស់នឹងត្រូវយកទៅដុតចោលឬកែច្នៃជាដើម។

យ៉ាងណាមិញ ក្រោយពីប្រជាជនចូលរួមយ៉ាងសកម្មរួចមក អាជ្ញាធរនឹងអនុវត្តវិធានការនេះបន្ដទៀត នៅតាមបណ្ដាខេត្តក្រុងនាៗក្នុងប្រទេសហ្វីលីពីន៕

សូមទស្សនាវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងភូមិ
ទិដ្ឋភាពក្នុងភូមិ
ទិដ្ឋភាពក្នុងភូមិ
ទិដ្ឋភាពក្នុងភូមិ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T