កាដូពិសេស ដែលមិនគួរមើលរំលង សម្រាប់ការជួបជុំគ្រួសារនារដូវបុណ្យភ្ជុំបិណ្ឌ!

//s6.kh1.co/ed/ede47f7ff3a964ac7059dd85891b52e64bd213e2.jpg
បច្ចេកវិទ្យា

 ២៣-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ​៖ មកដល់ពេលនេះ តើលោកអ្នកបានអញ្ជើញទៅប៉ុន្មានវត្តហើយ? ថ្ងៃនេះ គឺជាបិណ្ឌទី១០  ខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងចូលដល់ថ្ងៃបុណ្យភ្ជុំធំហើយ សូមប្រញាប់រួតរះត្រៀមសម្លៀកបំពាក់ថ្មី កាដូពិសេសៗជូនដល់អ្នកមានគុណ និងបងប្អូនសាច់ញាតិនៅឯស្រុកកំណើតកុំឲ្យគេមើលងាយ មួយឆ្នាំភ្ជុំមានតែម្តងទេណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Oppo កាដូបុណ្យភ្ជុំបិណ្ឌ
Oppo កាដូបុណ្យភ្ជុំបិណ្ឌ

បើមិនដឹងថាគួរត្រៀមអ្វីជាកាដូ ដើម្បី Surprise បងប្អូន ញាតិផៅ ឬមនុស្សជាទីស្រលាញ់របស់អ្នកនោះទេ យើងសូមណែនាំបន្តិច៖

១. កាដូសម្រាប់អ្នកស៊ីវិស័យ High Show៖ ស្វាមី ឬភរិយា ឬក៏បងប្អូន ដែលនិយមស្រឡាញ់ការថតរូបបែបអាជីព លោកអ្នកអាចជ្រើសរើសយក OPPO Reno 10x Zoom ដែល​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ភ្លោះ ៣ ទំហំ 48MP+8MP+13MP (​ដែលមាន​បង្កប់​កាមេរ៉ា 60X Digital Zoom) មានថាមពលថ្មទំហំ 4065mAh មាន RAM 8GB និង ROM 256GB ដឹងតែម៉ាពេញចិត្តហ្មង។ រីឯ OPPO Reno ធម្មតាវិញ បំពាក់នូវកាមេរ៉ាក្រោយ Zoom បានប្រវែងវែង (60X Digital Zoom) អមមកជាមួយបច្ចេកវិទ្យាកាត់បន្ថយគ្រាប់ Noise និង​បច្ចេកវិទ្យា​ទប់​លំនឹង​ OIS ធ្វើ​ឲ្យ​វីដេអូ​ដែល​បាន​ថត​ចេញ​មកកាន់​តែ​មាន​លំនឹង​ល្អ និង​មាន​គុណភាព​ច្បាស់ មានកម្លាំងថ្មធំគ្រប់គ្រាន់ 3765mAh RAM 6GB និង​ ROM 256GB សម្រាប់លំដាប់ថវិកាមធ្យម។​

OPPO Reno 10x Zoom
OPPO Reno 10x Zoom

២. កាដូសម្រាប់បងប្អូនយុវវ័យ ឬគូស្នេហ៍វិញ៖ លោកអ្នកគួរតែត្រៀមកាដូ OPPO F11 Pro ឬ​OPPO A9 2020 ទើបតែចេញថ្មី អេមខ្លាំងណាស់។ OPPO F11 មានអេក្រង់លាតពេញ ទំហំ 6.5 inch FHD+ បង្កប់កាមេរ៉ាមុខចំកណ្តាលទំហំ 16MP ផ្នែកខាងក្រោយពណ៌បែប Gradient បំពាក់នូវ កាមេរ៉ាក្រោយភ្លោះទំហំ 48MP Portrait ថតច្បាស់ឥតខ្ចោះនៅទីងងឹត មាន​RAM ធំ 6GB និង ROM ទំហំ 128GB ភ្ជាប់បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost មានថាមពលថ្មធំរហូតដល់ទៅ 4000 mAh។​ ចំណែកកូនពៅត្រកូល A ដែលទើបតែបង្អួតរាងវិញ គឺ OPPO A9 2020 ជាស្មាតហ្វូនដែលមានបំពាក់នូវកាមេរ៉ាបួនគ្រាប់ដំបូងគេរបស់ OPPO ថតរូបបាន៤ស្ទីលខុសប្លែកពីគ្នាដោយកាមេរ៉ាមេទំហំ 48MP និង ៣ គ្រាប់ក្រោយផ្សេងទៀត អេមហ្មង។ ហើយវាមានថាមពលថ្ម 5000mAh មានRAM 8GB និងអង្គផ្ទុកទិនុ្នន័យ 128GB។​

OPPO A9 2020 
OPPO A9 2020 

៣. កាដូសម្រាប់លោកឪពុកអ្នកម្តាយ និងអ្នកមានគុណវិញ៖ លោកអ្នកអាចជ្រើសរើសយក OPPO A7, A5s  និង A1K ព្រោះវាមានអេក្រង់ធំទូលាយងាយស្រួលកាន់មើល និងមានកម្លាំងថ្មធំ និងតម្លៃសមរម្យ អាចឲ្យពុកម៉ែចាស់ៗស្តាប់ធម៌ មើលវីដេអូធម្មទេសនាបានយ៉ាងត្រជាក់ភ្នែក។

Promotion 
Promotion 
OPPO A7
OPPO A7

សរុបមកស្មាតហ្វូន OPPO គ្រប់ស៊េរីខាងលើ គឺជាកាដូគួរជាទីពេញចិត្ត និងភ្ញាក់ផ្អើល ពុំអាចកាត់ថ្លៃបានសម្រាប់ទុកជូនលោកឪពុកអ្នកម្តាយ និងបងប្អូននៅឯស្រុកនារដូវបុណ្យភ្ជុំខាងមុខនេះ។ ប្រញាប់ឡើងទាន់ក្រុមហ៊ុន OPPO គេមានប្រូម៉ូសិនពិសេសណា។ មួយឆ្នាំភ្ជុំមានតែម្តងទេ ត្រៀមទូរស័ព្ទដៃ OPPO ជាកាដូទើបទំនង ព្រោះទុកបានយូរ ហើយនឹងស័ក្តសមជាមួយឋានៈរប​ស់លោកអ្នកថែមទៀតផង៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T