ក្រោយចាញ់ West Ham លោក Jose Mourinho បានព្យាករណ៍ពីចំណាត់ថា្នក់របស់ Man Utd អាចបញ្ចប់ទៅក្នុងចំណាត់ថា្នក់លេខ…

//s6.kh1.co/88/880f44d6dfaa863244c62755c7a8c6015803551c.jpg
កីទ្បា

 ២៣-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ អតីតអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក​ Jose Mourinho ជឿជាក់ថាក្រុម Man Utd មិនអាចប្រជែងជាមួយ​ក្រុម Liverpool និង Man City បានទេក្នុងរដូវកាលនេះដោយលោកគិតថាក្រុម Manchester United អាចនឹងបញ្ចប់ទៅក្នុងចំណាត់ថ្នាក់ចន្លោះពីលេខ៤ទៅលេខ៦ ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Manchester United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦កាលពីរដូវកាលមុនដោយពួកគេមិនមានឱកាសបានលេង Champions League នោះទេ គឺបានត្រឹមលេងនៅព្រឹត្តិការណ៍ Europa League តែប៉ុណ្ណោះ។

លោក Ole Gunnar Solskjaer កំពុងរងសម្ពាធពីការដឹកនាំក្លិបអោយបានវិលត្រឡប់ទៅលេងក្នុងក្របខណ្ឌ Champions league វិញនៅរដូវកាលនេះ ប៉ុន្តែស្ថានភាពរបស់ Manchester United នាពេលឥលូវនេះមានភាពយ៉ាប់យ៉ឺនមែនទែនដោយ៦ប្រកួតកន្លងទៅនេះពួកគេរកបាន៨ពិន្ទុតែប៉ុណ្ណោះឈរក្នុងចំណាត់ថ្នាក់លេខ៨។

លោក Mourinho និយាយក្នុងទូរទស្សន៍ Sky Sports ថា៖

លោក Mourinho និយាយក្នុងទូរទស្សន៍ Sky Sports
លោក Mourinho និយាយក្នុងទូរទស្សន៍ Sky Sports

"ខ្ញុំគិតថាវាពិតជាមានសារៈសំខាន់ណាស់ពេលដែលមានគោលដៅច្បាស់លាស់សម្រាប់អ្នករាល់គ្នា។ តើគោលបំណងរបស់ក្លិបចង់បានអ្វីខ្លះ? "

លោក Mourinho បានបន្តទៀតថា៖ 

"បើមើលពីសំបកក្រៅខ្ញុំគិតថាពួកគេ(Man Utd) នឹងបញ្ចប់ទៅក្នុងចំណាត់ថ្នាក់ចន្លោះលេខ៤ទៅលេខ៦។ ខ្ញុំគិតថាវាជាភាពជោគជ័យមួយប្រសិនបើពួកគេបញ្ចប់ទៅក្នុងចំណាត់ក្រុមកំពូលទាំង៤ ហើយវិលទៅលេង Champions League វិញ៕"

ប្រភព៖​ Mirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T