Wow! ឡូយអី ឡូយកប់យ៉ាងនេះ! ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A50s ដ៏ទំនើបអស្ចារ្យចេញលក់ជាផ្លូវការហើយ!

//s4.kh1.co/07/07c30cc4f48b20d3c6e376a60a9d8661adb7d0e7.jpg
បច្ចេកវិទ្យា

 ២៣-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ អស់ទាស់តែម្តង កប់យោបល់មិនដឹងថារកអ្វីនឹងថ្លែងចេញពីភាពអស្ចារ្យ និងភាពខ្លាំងនៃបច្ចេកវិទ្យារបស់ក្រុមហ៊ុន សាមសុង នៅថ្ងៃនេះទេ គិតៗទៅប្រហែលជា ៣ សប្តាហ៍ទេនៃការដាក់លក់នូវស្មាតហ្វូនស៊េរី A10s មិនទាន់បានប៉ុន្មានផង ឥឡូវនេះស្មាតហ្វូនដ៏លេចធ្លោជំនាន់ថ្មី Samsung Galaxy A50s នេះក៏លេចមុខមកទៀតហើយ។ ប្រាកដណាស់អតិថិជនទាំងអស់ប្រាកដជាមិនអស់ចិត្ត និងមិនដឹងថាត្រូវជ្រើសរើសយកមួយណាទេបើសុទ្ធតែល្អ និងទំនើបអស្ចារ្យយ៉ាងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Samsung Galaxy A50s
Samsung Galaxy A50s

មិនពង្វាងអ្វីច្រើនទេ ចង់ប្រាប់ដល់អតិថិជនទាំងអស់ថាស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A50s គឺពិតជាឡូយ និងអស្ចារ្យខ្លាំង រូបរាងស្អាតខ្លាំងណាស់ ទំហំអេក្រង់លោតដល់ 6.4 អ៊ីញ, កាមេរ៉ាក្រោយ 3 គ្រាប់ ខណៈដែលកាមេរ៉ាគោលលោតដល់ 48 MP, ដោយឡែកកាមេរ៉ាមុខលោតដល់ 32 MP, អេក្រង់ Super AMOLED, បចេ្ចកវិទ្យាស្កេខ្ចៅដៃដោះសោរ, ទំហំផ្ទុក ហក់ដល់ 128 GB និងអាចបន្ថែមក្រៅរហូដល់ 512 GB, ទំហំថ្ម 4,000 mAh, បច្ចេកវិទ្យាសាកថ្មលឿន គឺល្អកប់អស្ចារ្យខ្លាំងណាស់ គ្រាន់តែឃើញភ្លាមសឹងតែមិនគិតច្រើនគឺចង់ចាប់កាន់មកប្រើតែម្តង។ អូហូរ…! អស្ចារ្យ! អស្ចារ្យ! បើលោកអ្នកមិនជឿ…ចាំមើលដោយខ្លួនឯងទៅដឹងហើយថា តើខ្ញុំនិយាយនេះពិត ឬយ៉ាងណានោះ។

Samsung Galaxy A50s
Samsung Galaxy A50s

ដូចជាមិនទាន់ប្រាប់អ្វីម៉្យាង? គ្រាន់តែមើលលក្ខណៈពិសេសរៀបរាប់ខាងលើដឹងតែមិនបាច់លូកទៅហើយ តម្លៃវិញគឺក៏ប្រហែលជាថ្លៃកប់ដែរហើយមើលទៅ។ ដូចខ្ញុំបា្រប់អ៊ីចឹង លោកអ្នកប្រាកដជាមិនជឿនោះទេ សម្រាប់តម្លៃគឺអត់ថ្លៃនោះទេ។ ដូច្នេះសូមត្រៀមខ្លួនទទួលយកបទពិសោធន៍ថ្មីកាន់តែទំនើប និងអស្ចារ្យជាមួយនឹង Samsung Galaxy A50s ក្នុងយុគ្គសម័យ live និងកម្សាន្តគ្មានដែនកំណត់នេះទាំងអស់គ្នា។

Samsung Galaxy A50s
Samsung Galaxy A50s
Samsung Galaxy A50s
Samsung Galaxy A50s

សម្រាប់ព័ត៌មានបន្ថែមសូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ដែលជិតបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232 ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T