ខេត្តកំពង់ធំ ៖ មានករណីប្រទះឃើញយុវជនម្នាក់ចងកសម្លាប់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជនរងគ្រោះដែលស្លាប់ឈ្មោះ ផេង ភ័ណ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
យោងតាមការបំភ្លឺរបស់ស្ត្រីឈ្មោះ គិត ញ៉ឹង អាយុ៤៨ ឆ្នាំត្រូវជាម្ដាយមីងបង្កើតរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា ក្មួយប្រុស(ជនរងគ្រោះ)របស់គាត់ជាកូនកំព្រា រស់នៅជាមួយគាត់ ។ នៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃកើតហេតុ ក្មួយរបស់គាត់បានអង្គុយលេងជាមួយគាត់នៅក្រោមផ្ទះ ។
តាមប្រភពដដែលបានបន្តថា លុះមួយសន្ទុះក្រោយមក គាត់ក៏ដើរទៅដេកលេងជាមួយក្មួយម្នាក់ផ្សេងទៀតឈ្មោះ រឿង ហើយគាត់មិនបានដឹងថា ក្មួយប្រុសរងគ្រោះដើរទៅឯណានោះទេ លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែប្ដីរបស់គាត់បានត្រឡប់មកពីឃ្វាលគោវិញ ហើយឲ្យកូនស្រីរបស់គាត់ឈ្មោះ ផល សេងអុី ទៅបង្កាត់ភ្នក់ភ្លើងឲ្យគោនៅក្រោយផ្ទះ ពេលនោះកូនស្រីរបស់គាត់ប្រាប់ថា នាងរាងដូចជាព្រឺៗសម្បុរ ។
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់មកកូនស្រីគាត់ក៏ស្រែកហៅឪពុកមកជួយ ព្រោះនាងខ្លាច ពេលឪពុកកំពុងបង្កាត់ភ្នក់ភ្លើងឱ្យគោនោះ គឺកូនស្រីរបស់គាត់បែរមុខទៅទិសខាងកើត ស្រាប់តែឃើញអាវមនុស្សនៅលើដើមស្វាយពណ៌ខៀវៗ ហើយកូនស្រីក៏ស្រែកថា «ម៉ែពុកអើយជួយផង អ្នកណាទេ មិនដឹងស្លាប់ ឬរស់ទេ ជួយផង» ។ ពេលនោះគាត់ និងបងប្អូនក្នុងភូមិបាននាំគ្នារត់ទៅមើល ស្រាប់តែឃើញក្មួយប្រុសរបស់គាត់យកក្រមាពណ៌ក្រហមឆ្នូតខៀវចង.កនៅលើដើមស្វាយស្លាប់បាត់ទៅហើយ មិនដឹងតាំងពីពីពេលណាទេ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ឃុំសាគ្រាមបានចុះដល់កន្លែងកើតហេតុ និងពិនិត្យសព រកឃើញមានស្នាមជាំជុំវិញ.កជនរងគ្រោះចំនួន១កន្លែង ទើបសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារចង.កធ្វើអត្តឃាតប្រាកដមែន មិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ច បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ប្រភព៖ កោះសន្តិភាព