មិនបានផ្សាយឲ្យផង! សម្លៀកបំពាក់ទាំងនេះ ​V ពាក់ធម្មតាសោះ ត្រូវបានលក់អស់ដាច់ស្តុកគ្មានសល់

//s6.kh1.co/e2/e2da18a33eafc238e0a80bd31b466ccda4b78d0e.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តជាច្រើនបានជ្រាបរួចមកហើយថា ក្រុម BTS បច្ចុប្បន្នមានប្រជាប្រិយភាពខ្លាំងប៉ុណ្ណានោះ ដូច្នេះហើយរាល់សកម្មភាពផ្សេងៗ ឬការតុបតែងខ្លួនរបស់ពួកគេត្រូវបានសង្កេតស្ទើរតែគ្រប់ជំហានពីអ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់ឆ្នាំនេះ សមាជិកម្នាក់ក្នុងក្រុម BTS លោក​ V បានធ្វើឲ្យសម្លៀកបំពាក់៥ឈុត ត្រូវបានលក់ដាក់គ្មានសល់ ដោយគ្រាន់តែរូបលោកពាក់ធម្មតា ហើយមិនបានផ្សព្វផ្សាយឲ្យប្រេនទាំងនោះទាល់តែសោះ។

ទាំងនេះក៏ដោយសារតែភាពល្បីល្បាញរបស់តារារូបនេះ ទើបធ្វើឲ្យអ្នកគាំទ្រជ្រួលជ្រើមតាមដានគ្រប់សកម្មភាព ហើយសូម្បីតែសម្លៀកបំពាក់ក៏ស្លៀកតាមរូបលោកដែរ។

កុំឲ្យខាតពេលយូរ ចង់ដឹងថាសម្លៀកបំពាក់ណាខ្លះ ដែល V ធ្វើឲ្យអ្នកគាំទ្រទិញតាមនោះ តោះតាមដានខាងក្រោម៖

១. អាវវែងឆ្នូតក្រឡាការ៉ូ

អាវនេះមានតម្លៃថ្លៃណាស់រហូតជាង ១០០០ដុល្លារឯណោះ ក៏ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក៏អ្នកគាំទ្រនៅតែព្យាយាមទិញវារហូតដល់ដាច់ស្តុកដែរ។

អាវវែងឆ្នូតក្រឡាការ៉ូ
អាវវែងឆ្នូតក្រឡាការ៉ូ
អាវវែងឆ្នូតក្រឡាការ៉ូ
អាវវែងឆ្នូតក្រឡាការ៉ូ

២. អាវយឺតពណ៌បៃតង

ក្នុងឈុតវីដេអូក្រៅឆាករបស់កម្មវិធី 2019 Billboard Music Award លោក V បានពាក់អាវមួយនេះ នៅពេលដែលធ្វើបទសម្ភាសន៍មួយ។ បន្ទាប់មក គ្រាន់តែវីដេអូនោះចេញមិនទាន់បាន ២៤ ម៉ោងផង ស្រាប់តែអាវនោះត្រូវបានប្រកាសថា លក់អស់បាត់ទៅហើយ។

អាវយឺតពណ៌បៃតង
អាវយឺតពណ៌បៃតង
អាវយឺតពណ៌បៃតង
អាវយឺតពណ៌បៃតង

៣. ខ្សែដៃធ្វើដោយដៃ

បើទោះជា V ចូលចិត្តសម្លៀកបំពាក់ប្រេន Gucci និង Chanel ក៏ដោយ ក៏ប៉ុន្តែលោកនៅតែជួយគាំទ្រផលិតផលក្នុងស្រុកធ្វើដោយដៃឈ្មោះ Choi Changnam។ Choi Changnam គឺជាខ្សែដៃរបស់ប្រទេសកូរ៉េ ដែលធ្វើឡើងដោយដៃ តាំងពីឆ្នាំ ១៩៩៣ ក្នុងន័យសប្បុរធម៌។ ហើយលោក V ក៏បានពាក់ខ្សែដៃនោះសម្រាប់ការថតរូបរបស់លោក។ ក្រោយមក ដោយសារតែមានការចាប់អារម្មណ៍ពីអ្នកគាំទ្រ ខ្សែដៃនោះត្រូវបានគេដឹងថា សុំផ្អាកការកម្ម៉ង់ពីអ្នកគាំទ្រសិន ដោយសារតែដាច់ស្តុកហើយ។

V
V
ខ្សែដៃធ្វើដោយដៃ
ខ្សែដៃធ្វើដោយដៃ

៤. អាវរូបផ្កានេះ

កាលពីថ្ងៃទី ១៣ ខែសីហា លោក V បាន Tweet វីដេអូមួយនៅលើបណ្តាញសង្គម Twitter។ ដោយមានការចាប់អារម្មណ៍ពីអ្នកគាំទ្រជាមួយអាវដែលលោកពាក់ក្នុងវីដេអូនោះ មិនដល់១ម៉ោងផង អាវនោះត្រូវបានលក់អស់រលីងតែម្តង។

អាវរូបផ្កានេះ
អាវរូបផ្កានេះ
អាវរូបផ្កានេះ
អាវរូបផ្កានេះ

៥. ម្ជុលខ្ទាស់អាវរូបក្តាពណ៌គូគំនូរ

អ្នកបង្កើតម្ជុលខ្ទាស់អាវនេះ ឈ្មោះថា Kate Rowland បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានការកម្ម៉ងទិញផលិតផលនាងជាច្រើន បន្ទាប់ពីលោក​V បានប្រើប្រាស់វា។ តម្លៃនៃម្ជុលខ្ទាស់នោះ ត្រឹមតែជាង ១២ ដុល្លារប៉ុណ្ណោះ ប៉ុន្តែត្រូវបានកម្ម៉ងទិញគ្មានសល់ដែលធ្វើឲ្យអ្នកផលិតវា ស្ទើរតែមិនជឿថាជារឿងពិតនោះទេ៕

V
V
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T