Cardi B មិនសុខចិត្ត ក្រោយខ្លួនធ្លាក់នៅក្រោម Nicki Minaj ក្នុងតារាងតារា Hip-Hop ដែលមានប្រាក់ចំណូលច្រើនជាងគេ ប្រចាំឆ្នាំ២០១៩!

//s6.kh1.co/bf/bf978d11eac478fef9f2de832e33c3e3ebaa7c57.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ កាលពីពេលថ្មីៗនេះ ទស្សនាវដ្តីល្បី Forbes បានរៀបលំដាប់ថ្នាក់តារា Hip-Hop ដែលមានប្រាក់ចំណូលច្រើនជាងគេ ប្រចាំឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ បានលើកយកតារា Hip-Hop ចំនួន២០រូប ដែលលំដាប់ទី១ បានទៅលើ Kanye West ដែលរកចំណូលបាន១៥០លានដុល្លារអាមេរិក លំដាប់ថ្នាក់ទី២ បានទៅលើ Jay-Z រកចំណូលបាន៨១លានដុល្លារអាមេរិក លំដាប់លេខ៣ បានទៅលើ Drake រកចំណូលបាន៧៥លានដុល្លារអាមេរិក និងតារាប្រុសស្រីផ្សេងៗទៀតតាមលំដាប់លំដោយ។

ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍នោះគឺ នៅក្នុងចំណោមតារាទាំង២០ ក៏មានឈ្មោះតារាចម្រៀងរ៉េប Nicki Minaj និង Cardi B ដែរ។ ដោយ Nicki Minaj ស្ថិតនៅលំដាប់ទី១២ រកចំណូលបាន២៩លានដុល្លារអាមេរិក និង Cardi B ស្ថិតនៅលំដាប់ទី១៣ រកចំណូលបាន២៨លានដុល្លារអាមេរិក។

ជាក់ស្តែង Cardi B ហាក់ដូចជាមិនពេញចិត្តជាមួយលំដាប់ថ្នាក់នេះទេ រហូតដល់នាងបានបង្ហោះសំណេរខ្លីមួយ នៅក្នុងគណនី Twitter របស់នាងថា៖

«តើ Forbes បានតួលេខទាំងអស់នេះមកពីណា ទាំងដែលវាមិនត្រឹមត្រូវ?»

ដោយឡែក អ្នកគាំទ្រនាំគ្នាសន្និដ្ឋានថា Cardi B អាចនឹងមានអារម្មណ៍មិនល្អ ក្រោយលេខរៀងរបស់ខ្លួន ធ្លាក់នៅក្រោមសិស្សច្បង Nicki Minaj ដែលមានទំនាស់ជាមួយគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

Nicki Minaj
Nicki Minaj
Nicki Minaj
Nicki Minaj
Nicki Minaj
Nicki Minaj
Cardi B
Cardi B
Cardi B
Cardi B
Cardi B
Cardi B
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T