ភី អិន អិន ត្រៀមនឹងបញ្ចេញភាពយន្តភាគខ្មែរថ្មីមួយរឿង អមដោយសិល្បៈល្ខោនមកជាមួយ នាចុងឆ្នាំ២០១៩ នេះ!

//s6.kh1.co/e6/e6b3cf8105186e4df664e0eef0a9a73a637c2c0d.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជាស្ថានីយ៍ទូរទស្សន៍មួយ ដែលឈានមុខគេបង្អស់លើវិស័យភាពយន្តភាគខ្មែរល្បីៗ និងធំនៅក្នុងប្រទេសកម្ពុជាដែលមកដល់ពេលនេះ ភី អិន អិន ផលិតបានខ្សែភាពយន្តខ្មែរជាស្នាដៃរបស់ខ្លួនបានយ៉ាងច្រើន ទាំងសាច់រឿង និងការដឹកនាំសម្តែង ឆ្លុះបញ្ចាំងពីសង្គម បង្កប់ទៅដោយអត្ថន័យអប់រំថែមទៀតផង។ ជាមួយគ្នានេះដែរសម្រាប់ឆ្នាំ ២០១៩ នេះ ពីទូរទស្សន៍ដែលមានប្រជាប្រិយភាពលើកម្មវិធីកម្សាន្ត និងរឿងភាគនេះ ក៏ទទួលបានស្នាដៃថ្មីមួយរឿងទៀតនោះគឺ រឿង «តួគេ ខ្ញុំសម្តែង»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  រឿង «តួគេ ខ្ញុំសម្តែង»
  រឿង «តួគេ ខ្ញុំសម្តែង»

បើយើងចាប់អារម្មណ៍ទៅលើចំណងជើងនៃខ្សែភាពយន្តភាគខ្មែរមួយនេះ មានលក្ខណៈខុសពីរឿងដទៃបន្តិច ដែលទស្សនិកជនអាចនឹងមានការងឿងឆ្ងល់អំពីដំណើរសាច់រឿងមួយនេះយ៉ាងខ្លាំងថា ហេតុអ្វីបានជាអ្នកនិពន្ធដាក់ចំណងជើងប្លែកពីគេយ៉ាងដូច្នេះ?

ជាការពិតណាស់ ស្ទើរតែគ្រប់សាច់រឿងគឺមានលាយឡំស្នេហា មនោសញ្ចេតនា កម្សត់ សើចសប្បាយ ប៉ុន្តែសម្រាប់សាច់រឿងថ្មីដែល ភី អិន អិន ទើបតែផលិតបានមួយនេះ គឺមានការបញ្ចូលនូវការសម្តែងជាទម្រង់ល្ខោន មានទាំងពាក្យពេចន៍ និងការតុបតែងសម្លៀកបំពាក់ជាលក្ខណៈប្រពៃណីបុរាណយ៉ាងឥតខ្ចោះ ទៅតាមបែបផែននៃសិល្បៈរបស់ខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។

មួយវិញទៀត គឺក្នុងគោលបំណងផ្សព្វផ្សាយនូវវប្បធម៌ទៅដល់បណ្តាអ្នកគាំទ្រ ជាពិសេសក្មេងៗជំនាន់ក្រោយឱ្យបានឃើញ និងចងចាំអ្វីដែលជាកេរ្តិ៍ដំែណែលរបស់ខ្មែរពិតៗ។ បន្ថែមជាមួយគ្នានេះដែរ ខ្សែភាពយន្តដ៏ថ្មីស្រឡាងមួយនេះ មិនត្រឹមតែល្អមើលជក់ចិត្តនោះទេ គឺថែមទាំងបានចូលរួមបង្កើតជាមូលនិធិសប្បុរសធម៌ជួយដល់សង្គមផងដែរ។

ក្នុងនោះទម្រង់សិល្បៈបុរាណខ្មែរ ដែលត្រូវបានផលិតករ និងអ្នកនិពន្ធជ្រើសរើសយកមកសម្តែងនោះ គឺមានពីរប្រភេទ (ល្ខោនបាសាក់ និងយីកេ) ដែលមានការដកស្រង់ចេញពីរឿង ស័ង្ខសិល្ប៍ជ័យ និងរឿង ទុំទាវ។ លើសពីនេះទៀត ក៏មានអមទៅដោយដំណើរសាច់រឿងបែបត្រកូលរាជវង្ស ការស្នងមរតក និងឈុតឆាកកំប្លុកកំប្លែងជាច្រើនទៀត។ តួយ៉ាងដូចជាតួឯកប្រុសលោក អេតវីន ដែលតម្រូវឱ្យសម្តែងជាតួអង្គពីរផ្សេងគ្នា គឺតួអង្គអ្នកលេងល្ខោនផង និងតួអង្គព្រះអង្គម្ចាស់ផង ជាមួយនឹងតួឯកស្រីតារាវ័យក្មេងដ៏ស្រស់ស្អាត។

  រឿង «តួគេ ខ្ញុំសម្តែង»
  រឿង «តួគេ ខ្ញុំសម្តែង»

យ៉ាងណាមិញសូមទស្សនិកជនកុំភ្លេចរង់ចាំទស្សនាដំណើរសាច់រឿងថ្មី គ្រប់រសជាតិ គ្រប់រូបភាព និងបានផ្លាស់ប្តូរអារម្មណ៍ជាមួយឈុតសិល្បៈបុរាណខ្មែរទាំងពីរទម្រង់នេះ ដែលមានក្នុងរឿង «តួគេ ខ្ញុំសម្តែង» នឹងត្រៀមជាស្រេចក្នុងការផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះ ដែលមានតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន

  រឿង «តួគេ ខ្ញុំសម្តែង»
  រឿង «តួគេ ខ្ញុំសម្តែង»
  រឿង «តួគេ ខ្ញុំសម្តែង»
  រឿង «តួគេ ខ្ញុំសម្តែង»
  រឿង «តួគេ ខ្ញុំសម្តែង»
  រឿង «តួគេ ខ្ញុំសម្តែង»
  រឿង «តួគេ ខ្ញុំសម្តែង»
  រឿង «តួគេ ខ្ញុំសម្តែង»
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T