ប្រាក់ចំណេញបន្ទាប់បន្សំរបស់ Vietjet ស្ថិតក្នុងចំណោមក្រុមហ៊ុនអាសចរណ៍កំពូលទាំង១២ ក្នុងពិភពលោក!

//s6.kh1.co/bc/bc360a6983d005def61c97cb592f01a749b8ca42.png
សង្គម

 ២០-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ហូជីមិញ៖ លទ្ធ​ផល​អាជី​វកម្ម​​​​បន្ទាប់​ពី​​​សាវ​នា​កម្ម​​សម្រាប់​ពាក់​កណ្តាល​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ​២០១៩ បង្ហាញ​ថា ប្រាក់​ចំណេញ​ពី​ការ​ដឹក​​ជញ្ជូន​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet បាន​កើន​ឡើង​ ១៧% បើ​ធៀប​ទៅ​នឹង​ដំណាក់​កាល​ដូចគ្នា​​នេះ​កាលពី​ឆ្នាំមុន ដោយ​មាន​ទំហំ​ជា​ទឹក​ប្រាក់​ ១៨ ៩៨៤ ​ពាន់​លាន​ដុង (ស្មើ​នឹង​ ៨១៧ លាន​ដុល្លារ​អាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុនអាសចរណ៍ Vietjet
ក្រុមហ៊ុនអាសចរណ៍ Vietjet

ស្រប​ពេល​ជាមួយ​គ្នា​នេះ ប្រាក់​ចំណេញ​បន្ទាប់​បន្សំ​ពី​ការ​សេវា​មិន​មែន​ការ​ដឹកនាំ​បញ្ជូនដូច​ជា​ ឥវ៉ាន់​ដែល​លើស​ទម្ងន់ ការ​បម្រើ​អាហារ​លើ​យន្តហោះ សេវា​ផ្តល់​កន្លែង​អង្គុយ​ពិសេស ឬ​​សេវា​ឡើង​លើ​យន្ត​ហោះ​ជា​អាទិ​ភាព បាន​កើន​ដល់​ទឹក​ប្រាក់ ៥ ៤២៩ ពាន់​លាន​ដុង (ស្មើ​នឹង​ ២៣៣​ លាន​ដុល្លារ​អាមេរិក) ក្នុង​រយៈ​ពេល​ពាក់​​កណ្តាល​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ​២០១៩​។ ចំនួន​នេះបង្ហាញ​ថា ប្រាក់​ចំណេញ​បន្ទាប់​បន្សំបាន​កើន​ដល់​ទៅ ៤៣% បើ​ធៀប​ទៅ​នឹង​ដំណាក់​កាល​ដូច​គ្នា​នេះ កាលពីឆ្នាំ​មុន​។

ប្រាក់​ចំណេញ​បន្ទាប់​បន្សំមាន​ចំនួន ២៧% នៃ​ប្រាក់​ចំណេញសរុប​ជា​រួម​​របស់ Vietjet ដែលមាន​ទំហំ​ទឹកប្រាក់ ២០ ១៨១ លាន​ដុង (ស្មើនឹង​ ៨៧០ លាន​ដុល្លារ​អាមេរិក) សម្រាប់​ពាក់កណ្តាល​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ​២០១៩ ហេតុ​នេះ​មាន​ន័យ​ថា ក្រុមហ៊ុន​អាកាស​ចរណ៍​មួយនេះ កំពុង​តែ​ស្ថិត​​លើផ្លូវ​នៃ​ការ​​ទទួល​បាន​​កំណត់​អាជីវ​កម្ម​​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​។

ក្រុម​ហ៊ុន​អាកាស​ចរណ៍​នេះក៏​បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១២​ទូ​ទាំង​ពិភព​លោក ក្នុង​នាម​ជា​ក្រុម​ហ៊ុន​រក​បាន​ចំណូល​បន្ទាប់​​បន្សំ​​​ខ្ពស់​ជាង​គេ​បំផុត​ផងដែរ បើ​​ធៀប​ទៅនឹង​​អត្រា​ចំណូល​ដឹក​ជូន​តាម​ផ្លូវ​អាកាស​សរុប នៅ​ក្នុង​របាយ​ការណ៍ The 2019 CarTrawler Ancillary Revenue YearBook ដែល​ប្រមូល​ផ្តុំ​របាយ​ការណ៍​ហិរញ្ញ​វត្ថុ​បន្ទាប់​ពី​​សាវ​ន​កម្ម​រួច​​​របស់​ក្រុមហ៊ុន​អាកាស​​ចរណ៍​ច្រើន​ជាង​១០០​ទូ​ទាំង​ពិភព​លោក​។

ក្រុមហ៊ុនអាសចរណ៍ Vietjet
ក្រុមហ៊ុនអាសចរណ៍ Vietjet

សម្រាប់​រយៈ​ពេល​ពេញ​១​ឆ្នាំ​កាលពីឆ្នាំ​២០១៨ កន្លង​ទៅ ២៣,៥% នៃ​ប្រាក់​ចំណេញ​រួម​សរុប​របស់ Vietjet បាន​កើត​ឡើង​​ពី​សេវា​​បន្ទាប់​បន្សំ​​។ បើ​យោង​ទៅ​តាម​គំ​រូ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្ត​រ​​ភាព​​រ​បស់​ក្រុមហ៊ុន​អា​កាស​ចរណ៍​ដែល​ផ្តល់​​​តម្លៃ​ទាប ប្រាក់​ចំណេញ​បន្ទាប់​បន្សំ គឺ​ជា​កត្តា​​កាត់​សេចក្តី ទៅ​លើ​ភាព​ជោគ​ជ័យ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​មួយ នៅ​ពេល​ដែល​​​ប្រាក់​ចំណេញ​បន្ថែម​របស់​​ក្រុមហ៊ុន​នោះ កើន​ច្រើន​ជាង​ ៩០%​។ 

ស្រប​ពេល​​ដែល​ពួក​គេ​នៅ​តែ​ព្យា​យាម​ធ្វើ​ឲ្យ​​ប្រាក់​ចំណេញ​បន្ទាប់​បន្សំកាន់​តែ​មាន​ចំនួន​ច្រើន​ជាង​មុន ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet ​​កំពុង​តែ​មាន​គម្រោង​ផ្តល់​សេវា​​ជា​ច្រើន​​បន្ថែម​​ទៀត​នៅ​បរិ​វេណ​នៃ​អា​កាស​យានដ្ឋាន​អន្តរ​ជាតិ Noi Bai ក្នុង​ទីក្រុង​ហា​ណូយចាប់​ពី​ឆ្នាំ​២០២០​ តទៅ​។

ក្រុមហ៊ុនអាសចរណ៍ Vietjet
ក្រុមហ៊ុនអាសចរណ៍ Vietjet

គម្រោង​នេះនឹង​​ផ្តល់​អត្ថ​​ប្រយោជន៍​ជាច្រើន​ដល់​ទាំង​អតិ​ថិ​ជន និង​ក្រុមហ៊ុន​អាកាស​ចរណ៍​ផ្ទាល់ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​​ការ​​ធ្វើ​ឲ្យ​ប្រសើរ​​ឡើង​ទៅលើ​គុណ​ភាព​នៃ​សេវា​កម្ម និង​​ការ​បង្កើន​ប្រាក់​ចំណូល​បន្ទាប់​បន្សំ​ផងដែរ​។

Vietjet មាន​​គោល​ដៅ​ដណ្តើម​ឲ្យ​បាន​ចំណាត់​ថ្នាក់​កំពូល​ទាំង​៥​ក្នុង​ពិភព​លោក​ ក្នុងនាម​ជាក្រុមហ៊ុន​អាកាស​ចរណ៍​ដែល​​រក​បាន​ប្រាក់​ចំណេញ​បន្ទាប់​បន្សំ​​ច្រើន​ជាង​គេ​បំផុតនៅ​ពេល​​អនា​គត​ឆាប់​ៗ​នេះ​៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T