ដល់.ក! កន្រ្តាក់ៗខំតែអរស្មានថាបានត្រីធំហើយ ដល់តែទាញខ្សែឡើងមក ភ័យចង់លួសព្រលឹង (មានវីដេអូ)

//s5.kh1.co/d3/d3ee0ed606eb768eecd5dc2fe0deb38c085d0a8c.jpg
សង្គម

 ២០-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អូស្រ្តាលី៖ បុរសជាអ្នកនេសាទម្នាក់ រួមនឹងគ្នីគ្នា បានសម្ដែងការភ្ញាក់ផ្អើល និងភ័យតក់ស្លុតជាខ្លាំង ខណៈកំពុងតែស្ទូចត្រីសុខៗ និងមានអារម្មណ៍ថាត្រីស៊ីនុយនោះ តែនៅពេលដែលទាញលើកខ្សែសន្ទូចមក បែរជាលេចមុខសត្វក្រពើកំណាចដ៏ធំមួយក្បាលទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមអ្នកនេសាទ
ក្រុមអ្នកនេសាទ

ហេតុការណ៍នេះ បានកើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ គឺនៅគ្រាដែលអ្នកនេសាទមួយក្រុម បាននាំគ្នាជិះកូនទូកទៅស្ទូចត្រីនៅឯតំបន់ឆ្នេរ ក្នុងទីក្រុង Weipa តំបន់ Northern Queensland (ផ្នែកនៃរដ្ឋ Queensland) ប្រទេសអូស្រ្តាលី។

ក្រុមអ្នកនេសាទ
ក្រុមអ្នកនេសាទ

បើតាមប្រភពបានឲ្យដឹងថា កំឡុងពេលដែលកំពុងតែស្ទូចត្រីនោះ គ្នារបស់គេម្នាក់មានអារម្មណ៍ថា ទំនងជាមានត្រីធំមួយហើយស៊ីសន្ទូចរបស់គេ ទើបបានជារាងកន្រ្តាក់ៗខ្សែ និងមានទម្ងន់ធ្ងន់លើកមិនរួច។ ភ្លាមនោះ គេក៏បានទាញមូលខ្សែសន្ទូចមកលើបន្តិចម្តងៗ លុះដល់ចំណុចផ្ទៃទឹកខាងលើ ក៏ស្រាប់តែភ្ញាក់ផ្អើលខ្លាំងតែម្តង ដោយសារតែជាប់ក្រពើមួយក្បាលទៅវិញ។

ពួកគេជឿជាក់ថា ក្រពើមួយក្បាលនេះ ទំនងជាបានតាមស៊ីត្រីដែលជាប់សន្ទូចហើយ ទើបបានជាវាជាប់មកតាមខ្សែបែបនេះដែលនោះ។

ក្រពើ
ក្រពើ

ប្រភពដដែលបន្តថា ក្រោយឡើងមកដល់ផ្ទៃទឹកខាងលើ ក្រពើមួយក្បាលនោះ ក៏បានហែលឆ្វែល មុនពេលដែលក្រុមអ្នកនេសាទព្យាយាមដោះលែងវាចេញពីខ្សែសន្ទូច និងទៅវិញផងដែរ។

ក្រុមអ្នកនេសាទនេះ បានថតវីដេអូឃ្លីបក្នុងថ្ងៃកើតហេតុនោះ និងបានយកទៅបង្ហោះចែកចាយនៅលើបណ្តាញសង្គម ជាមួយនឹង Caption បែបលេងសើចថា៖

«អាមួយក្បាលនេះហើយ ដែលពួកយើងចាប់វាបាន ហើយពួកយើងក៏រីករាយនឹងព្រលែងវាទៅវិញផងដែរ» ។

អ្នកលេងបណ្តាញសង្គមជាច្រើន ក៏ហួសចិត្ត និងអស់សំណើច ជុំវិញនឹងមួយនេះផងដែរ៕ 

ទស្សនាវីដេអូខាងក្រោម៖ 

វីដេអូឃ្លីបក្នុងថ្ងៃកើតហេតុ
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T