សង្វេគណាស់! អ៊ំចាស់ម្នាក់តស៊ូនៅលក់ប្រហិតដល់រំលងអធ្រាត្រ ប៉ុន្ដែគ្មាននរណាម្នាក់ទិញសូម្បីតែមួយចង្កាក់

//s5.kh1.co/49/491fc94817078b62498f71f3e7d54ac26dfdfa42.jpg
សង្គម

 ២០-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ជាការពិតណាស់ ជីវិតមនុស្សម្នាក់ៗតែងតែជួបការលំបាក និងត្រូវស៊ូទ្រាំដើម្បីរកស៊ីចិញ្ចឹមក្រពះ។ ជាក់ស្ដែង កាលពីថ្មីៗនេះ គណនីហ្វេសប៊ុកមួយឈ្មោះ Saharat Yean បានបង្ហោះរូបភាពពីការលំបាករបស់អ៊ំប្រុសម្នាក់ដែលខំតស៊ូលក់ប្រហិតស្ងោរដល់រំលងអធ្រាត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការបង្ហោះនោះបានសរសេររៀបរាប់ថា៖

ខណៈពេលកំពុងបើកបរ ខ្ញុំបានប្រទះឃើញរទេះលក់ប្រហិតស្ងោរមួយដែលនៅចិញ្ចើមផ្លូវ និងអ៊ំប្រុសម្នាក់កំពុងអង្គុយរង់ចាំមនុស្សមកទិញយ៉ាងកម្សត់។ ខ្ញុំក៏បានចូលទៅជួយទិញរួចសួរទៅគាត់ថា៖

ហេតុអ្វីបានជាអ៊ំមិនទាន់ទៅផ្ទះ?

គាត់ក៏តបវិញថា៖

អ៊ំមិនទាន់បានលក់អស់សូម្បីតែមួយចង្កាក់ផង តើអ៊ំនឹងបានប្រាក់មកពីណាសម្រាប់ទិញអាហារថ្ងៃស្អែក?

អ៊ំប្រុសកំពុងលក់ប្រហិតស្ងោរ
អ៊ំប្រុសកំពុងលក់ប្រហិតស្ងោរ
អ៊ំប្រុសកំពុងលក់ប្រហិតស្ងោរ
អ៊ំប្រុសកំពុងលក់ប្រហិតស្ងោរ

បន្ទាប់មកអ៊ំប្រុសក៏បើកឆ្នាំងប្រហិតស្ងោរ ដែលបានឲ្យឃើញថា ប្រហិតគឺនៅពេញឆ្នាំងទាំងអស់។ ឃើញដូច្នេះ លោក Saharat Yean មានការអាណិតអាសូរ ក៏បានជួយទិញប្រហិតស្ងោរទាំងអស់ទៀតផង។

អ៊ំប្រុសបានឲ្យដឹងដែរថា សព្វថ្ងៃនេះគាត់រស់នៅជាមួយប្រពន្ធ គ្មានសាច់ញាតិឬកូនចៅម្នាក់ឡើយ។ ដូច្នេះហើយបានជាត្រូវតស៊ូរកស៊ីដើម្បីចិញ្ចឹមខ្លួនឯងនិងប្រពន្ធ។

លោក Saharat Yean ក៏បានចាប់ផ្ដើមរៀបចំរៃអង្គាសទឹកប្រាក់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមណាដែលមានចិត្តចង់ជួយទៅដល់អ៊ំប្រុស។ ក្រោយមក លោក Saharat Yean រួមជាមួយនឹងក្រុមការងារបានចុះទៅដល់លំនៅដ្ឋានរបស់អ៊ំប្រុសផ្ទាល់ ដើម្បីប្រគល់ប្រាក់ដែលបានមកពីការរៃអង្គាស និងសម្ភារៈមួយចំនួនជូនទៅដល់អ៊ំប្រុសផងដែរ៕

ផ្ទះរបស់អ៊ំប្រុស
ផ្ទះរបស់អ៊ំប្រុស
ផ្ទះរបស់អ៊ំប្រុស
ផ្ទះរបស់អ៊ំប្រុស
អ៊ំប្រុស
អ៊ំប្រុស
លោកSaharat Yean និងក្រុមងារ
លោកSaharat Yean និងក្រុមងារ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T