ក្រុមហ៊ុនស្មាតហ្វូន vivo ធ្វើការបញ្ចុះតម្លៃ ទៅលើម៉ូឌែល Y15!

//s5.kh1.co/17/17549be09b3bea9d03e3371201d107e38f429535.jpg
បច្ចេកវិទ្យា

 ២០-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌបានមកដល់ហើយ តើអ្នកទាំងអស់គ្នាបានត្រៀមខ្លួនជាមួយនឹង ដំណើរកម្សាន្ត ហើយកាដូត្រៀមជូនទៅកាន់មនុស្សជាទីស្រលាញ់ និងអ្នកមានគុណហើយ ឬនៅ? គិតយ៉ាងមិចដែរ បើសិនជាយើងធ្វើការជ្រើសរើសស្មាតហ្វូនជូនទៅកាន់ពួកគាត់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឱកាសពិសេសបានមកដល់ហើយ ដោយនៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ក្រុមហ៊ុនស្មាតហ្វូន vivo នឹងធ្វើការបញ្ចុះតម្លៃទៅលើស្មាតហ្វូនម៉ូឌែល vivo Y15 ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នេះតទៅ ពីតម្លៃ $189 នៅសល់ត្រឹមតែ $179 តែប៉ុណ្ណោះ។ ហើយរាល់ការជាវទៅលើស្មាតហ្វូន vivo Y15 លោកអ្នកនឹងទទួលបាននូវកាដូ Power Bank ដ៏ស្រស់ស្អាតមួយផងដែរ។

ស្មាតហ្វូន vivo Y15
ស្មាតហ្វូន vivo Y15

ខាងក្រោមនេះ គឺជាលក្ខណៈពិសេសរបស់ស្មាតហ្វូន vivo Y15 ៖

- អេក្រង់ទំហំ 6.35 អ៊ីញ Halo Fullview™Display ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត 720 x 1544 HD+ លាតសន្ធឹងប្រមាណ 89% នៃផ្ទៃខាងមុខ 
- ប្រើបន្ទះឈីប MT6762 . CPU Octa-core ដំណើរការបានក្នុងល្បឿន 2.0 GHz
- មានរ៉េម 4GB អង្គផ្ទុកទិន្នន័យ 64GB និងអាចថែមក្រៅបាន 256GB
- មានទំហំថ្មធំ 5000 mAh 

ស្មាតហ្វូន vivo Y15
ស្មាតហ្វូន vivo Y15

- ដំណើរការដោយ Android 9.0 និងស្បែក Interface ប្រភេទ Funtouch OS 9 
- មានកាមេរ៉ាមុខទំហំ 16MP កាមេរ៉ាក្រោយបីគ្រាប់ (13MP + 8MP + 2MP)
- អាចប្រើស៊ីមកាតបានពីរ
- មានមុខងារ Face Unlock + Finger Print 
- មានជម្រើសពីរពណ៌ Aqua Blue, Burgundy Red

ស្មាតហ្វូន vivo Y15
ស្មាតហ្វូន vivo Y15
ស្មាតហ្វូន vivo Y15
ស្មាតហ្វូន vivo Y15

រាល់អតិថិជន ដែលកំពុងតែស្វែងរកនូវស្មាតហ្វូន ដែលមានតម្លៃសមរម្យធូរថ្លៃ ហើយមានសមត្ថភាពខ្ពស់ នៅចាំអីទៀត vivo Y15 ពិតជាជម្រើសដ៏សាកសមបំផុត៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T