ទីបំផុត បេក្ខភាពពិការភ្នែកម្នាក់នេះ ជាប់ជាម្ចាស់ពាន America’s Got Talent ហើយ (មានវីដេអូ)

//s6.kh1.co/5b/5bba0e0efad3636f6307174c41c421959ddfd5d9.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អាមេរិក៖ បើងាកទៅកាលពីខែឧសភា បុរសម្នាក់អាយុ២៣ ឆ្នាំ មានឈ្មោះថា Kodi Lee បានឲ្យម្តាយរបស់ខ្លួនដឹកដៃមកឡើងលើឆាក ដើម្បីបង្ហាញសមត្ថភាពក្នុងកម្មវិធី America’s Got Talent ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន ជាមួយសមត្ថភាពរបស់លោក បើទោះជាលោកពិការភ្នែកក៏ដោយ ហើយអំឡុងពេលនោះ រូបលោកក៏ទទួលបានប៊ូតុងមាសពីគណកម្មការផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទល់ពេលនេះ ក្តីស្រម៉ៃរបស់លោក Kodi Lee ដែលមកកាន់ឆាកដ៏ធំនេះ បានសម្រេចដូចក្តីបំណងហើយ ដោយរូបលោកបានជាប់ជាម្ចាស់ជ័យលាភីប្រចាំកម្មវិធី America’s Got Talent កាលពីថ្ងៃទី ១៨ កន្លងទៅថ្មីៗនេះ។

សម្រាប់ការជាប់ជាម្ចាស់ពានប្រចាំកម្មវិធីនេះ លោក Kodi Lee បានធ្វើឲ្យគ្រប់គ្នារំភើបស្ទើរស្រក់ទឹកភ្នែក ជំនួសរូបលោកជាខ្លាំង ព្រោះមិននឹកស្មានថា សមត្ថភាពរបស់កម្លោះរូបនេះអាចឆក់យកបេះដូងមហាជនបោះឆ្នោតឲ្យរូបលោក យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ។

គួររម្លឹកដែរថា លោក Kodi Lee គឺជាបេក្ខភាពពិការភ្នែកម្នាក់ ហើយមូលហេតុដែលធ្វើឲ្យលោកពិការបែបនេះ ក៏ព្រោះតែកាលពីនៅក្មេងលោកមានជំងឺមួយមានឈ្មោះថា Autism ដែលជំងឺនេះស្ទើរតែធ្វើឲ្យរូបលោកបាត់បង់ជីវិតទៅហើយ ក៏ប៉ុន្តែបុរសរូបនេះ នៅតែជំនះនឹងជំងឺ ហើយតស៊ូក្នុងជីវិតមកទល់សព្វថ្ងៃ។ ហើយរូបលោកក៏សម្រចចិត្ត ចូលមកប្រឡងកម្មវិធី America’s Got Talent ដើម្បីបំពេញក្តីស្រម៉ៃខ្លួន រហូតក្លាយជាម្ចាស់ជ័យលាភីប្រចាំកម្មវិធី ពិតជាអស្ចារ្យខ្លាំងមែនទែន៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Kodi និងម្តាយ
Kodi និងម្តាយ
Kodi Lee
Kodi Lee
Kodi និងគណកម្មការ
Kodi និងគណកម្មការ
Kodi ពេលប្រកាសលទ្ធផល
Kodi ពេលប្រកាសលទ្ធផល
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T