តិចអត់ដឹងថា ដោះស្រាយយ៉ាងម៉េចពេលភ្លេចលេខសម្ងាត់ក្នុងទូរស័ព្ទអ្នក!

//s4.kh1.co/cf/cff2c72e57c7c49beafbf8fb89f4227c7a55ec23.jpg
បច្ចេកវិទ្យា

 ២០-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជាទូទៅការចងចាំរបស់មនុស្សយើងគ្រប់រូប មានកម្រិតផ្សេងពីគ្នា អ្នកខ្លះមានការចងចាំបានល្អ រីឯអ្នកខ្លះទៀតមានការចងចាំខ្សោយ ឬឧស្សាហ៍ភ្លេចភ្លាំងច្រើនអាស្រ័យលើសមត្ថភាពខួរក្បាល នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ ហេលស៍ថាម (Health Time)

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះអ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួន អាចប្រឈមមុខនឹងបញ្ហាថ្លោះធ្លោយ ភ្លេចលេខសម្ងាត់ជាយថាហេតុ ឬដោយភាពចៃដន្យ រួចហើយពុំបានដឹងថានឹងត្រូវដោះស្រាយយ៉ាងដូចម្តេចនោះទេ។

ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការផ្តល់ទំនុកចិត្តដល់អតិថិជន កុ្រមហ៊ុនទូរស័ព្ទដៃដែលកំពុងឈរលើលំដាប់លេខរៀងទីមួយនៅកម្ពុជា (យោងតាមរបាយការណ៍ canalys ឆមាសទី២ ឆ្នាំ ២០១៩) គឺ OPPO បានបង្កើតនូវមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO (OPPO Service Center) ជាច្រើនកន្លែង ជាមួយនឹងសេវាកម្មរហ័សទាន់ចិត្ត។

OPPO Service Centre
OPPO Service Centre

ដូច្នេះអ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូន OPPO Reno Series ឬ OPPO F11 Pro ឬស៊េរីផ្សេងៗទៀតរបស់ក្រុមហ៊ុន OPPO អាចអញ្ជើញមកកាន់មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ផ្ទាល់ត្រឹមតែរយៈពេល១ម៉ោង នឹងទទួលបានសេវាកម្មដោះលេខសម្ងាត់ដោយឥតគិតថ្លៃថែមទៀតផង។

OPPO Service Centre
OPPO Service Centre

បច្ចុប្បន្នមជ្ឈមណ្ឌល (OPPO Service Center) ជួសជុលទូរស័ព្ទដៃ OPPO មានទីតាំងដូចខាងក្រោម៖

• ទីតាំង៖ ភ្នំពេញ (ទល់មុខវត្តកោះ) និង (ផ្លូវវេងស្រេង)
• ទីតាំង៖ ក្រចេះ (ឡុងដុងចាស់ទល់មុខដេប៉ូចែកចាយស្រាបៀរអង្គរ)
• ទីតាំង៖ កណ្តាល (ផ្លូវ NW-២១)
• ទីតាំង៖ បាត់ដំបង (ផ្លូវលេខ៣ទល់មុខ អេស ភី កុំព្យូទ័រ)
• ទីតាំង៖ កំពង់ចាម (នៅជាប់ ក្រុមហ៊ុន Smart ចាស់)
• ទីតាំង៖ ខេត្តព្រះសីហនុ (ក្នុងមហោស្រប)
• ទីតាំង៖សៀមរាប នៅលើ (ផ្លូវជាតិលេខ៦) និងមួយទីតាំងទៀតស្ថិតនៅផ្លូវផ្សារញ៉ែ។

សរុបមករាល់ការទិញទូរស័ព្ទ OPPO គ្រប់ស៊េរី ជាពិសេសគឺ OPPO Reno Series និង OPPO F11 Pro ពិតជាមិនខកបំណងឡើយសំណព្វចិត្តទាំងអស់គ្នា បានទាំងគុណភាពផលិតផល និង សេវាកម្មថែទាំបានយ៉ាងល្អ កុំគិតយូរពេកសម្រេចចិត្តឲ្យហើយទាន់មុនរដូវភ្ជុំបិណ្ឌ៕

  ទូរស័ព្ទ OPPO
  ទូរស័ព្ទ OPPO
OPPO F11 Pro 
OPPO F11 Pro 

សម្រាប់ព័ត៌មានលម្អិត៖
លេខទូរស័ព្ទ: ០៩៨ ៩៦៩ ១១១
Facebook: https://web.facebook.com/OPPOCARECambodia/
 Map: https://oppo-kh.custhelp.com/app/contactoppo/service_center

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T