Marie និង Gun ចេញមុខបកស្រាយ ក្រោយធ្លាយដំណឹងបែកគ្នា ដោយសារពួកគេបិទគណនីអ៊ីនស្ដារក្រាម

//s4.kh1.co/ca/ca8dc34ff6d60fdf24d22b7ff094245c729b889d.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ នាពេលថ្មីៗនេះ គូស្នេហ៍តារាសម្ដែងដ៏ផ្អែម​ល្ហែមគឺ លោក Gun និង​ កញ្ញា Marie បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី Marie បានបិទគណនីអ៊ីនស្តាក្រាមរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងការបិទគណនីអ៊ីនស្តាក្រាមរបស់ខ្លួននេះដែរ តារាស្រី កញ្ញា Marie បានធ្វើឲ្យគ្រប់គ្នាមានការសង្ស័យថានាង និងតារាប្រុស លោក Gun ប្រហែលជាមានបញ្ហានឹងគ្នា ឫក៏អាចឈានដល់ការចែកផ្លូវគ្នាផងដែរ។

យ៉ាងណាមិញ យោងតាមការផ្ដល់កិច្ចសម្ភាសន៍ កាលពីថ្ងៃម្សិលមិញ គូស្នេហ៍តារាសម្ដែងមួយគូនេះ ក៏បានសារភាពថាពួកគេពិតជាមានជម្លោះនឹងគ្នាខ្លាំងមែន ហើយការបិទគណនីអ៊ីនស្តារក្រាមនេះ ក៏ជាមូលហេតុនៃបញ្ហា ដែលបណ្ដាលឲ្យមានការមិនសប្បាយចិត្តចំពោះគ្នាទៅវិញទៅមកផងដែរ។ 

ហើយរីឯចំពោះមូលហេតុពិតប្រាកដ បណ្ដាលមកពីរឿងអ្វីនោះ គឺលោក Gun និងកញ្ញា Marie សុំឲ្យចាត់ទុកជារឿងផ្ទាល់ខ្លួន ដោយសុំមិនបកស្រាយ ព្រោះពេលនេះពួកគេក៏ត្រូវគ្នាវិញ ហើយក៏មិនមានការបែកបាក់គ្នា ដូចដែលគេសង្ស័យនោះឡើយ៕

Gun និង Marie
Gun និង Marie
Gun និង Marie
Gun និង Marie
Gun និង Marie
Gun និង Marie
Gun និង Marie
Gun និង Marie
គណនីអ៊ីស្តាក្រាម Marie បានបិទ
គណនីអ៊ីស្តាក្រាម Marie បានបិទ
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T