ភ្ញាក់ព្រើត ពេលឃើញរូបថតរបស់ រ៉ូលីន កាលពីក្មេង

//s4.kh1.co/0d/0d384f090fedd0676ecd7159a4961ad7a7646a71.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ រ៉ូលីន​ ជាតារាពហុជំនាញមួយរូប ដែលអាចធ្វើបានយ៉ាងល្អ ទាំងពិធីករ តារាសម្ដែង ថែមទាំងតារាចម្រៀងទៀតផង ទើបធ្វើឲ្យប្រិយមិត្តនានា បានស្គាល់និងគាំទ្រ ដល់រូបគេយ៉ាងខ្លាំងក្លា។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ រ៉ូលីន មានចំណុចពិសេសមួយ ដែលអាចទាញយក ការចាប់អារម្មណ៍និងកសាងបានភាពល្បីល្បាញ មិនចេះរឹងស្ងួត គឺការដែលចេះលេងខ្លួន បានប្លែកភ្នែក ក្នុងស្ទាយ៍ជាមនុស្សស្រី មានទាំងការស្លៀករ៉ូប និងពាក់សក់ជាដើម មើលទៅដូចពិតៗណាស់។

យ៉ាងណាមិញ ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ តារាពហុជំនាញរូបនេះ សឹងតែធ្វើឲ្យហ្វេនៗទាំងអស់ចង់ដាច់ផ្ងារតែម្ដង​ ក្រោយពីបានឃើញ រូបថតមួយសន្លឹក កាលពីរូបគេអាយុ១០ឆ្នាំ ដែលមើលទៅមានលក្ខណៈខុស ពីពេលបច្ចុប្បន្នដាច់តែម្ដង ថែមទាំងមានមុខមាត់គួរឲ្យស្រលាញ់ ក្នុងនាមជាក្មេងប្រុសពិតៗ។

ក្នុងនោះដែរ រ៉ូលីន បានភ្ជាប់មកជាមួយសារថា៖

 «កាលអូនអាយុ១០ឆ្នាំជាង បានប្រលងជាប់លេខមួយ សម្រាប់វិញ្ញាសារ សូត្រកំណាព្យ និងលេខ៣ ផ្នែកចម្រៀងសម័យ ទូទាំងរាជធានី»។

គ្រាន់តែឃើញបែបនេះហើយ មានអ្នកគាំទ្រហួសចិត្តគ្រប់គ្នា ដែលមិននឹកស្មានថា រូបរាងរបស់តារារូបនេះ ប្រែប្រួលបែបនេះ ព្រមទាំងសរសើរដែល រូបគេក្លាហាន និងមានសមត្ថភាពសិល្បៈតាំងពីតូច៕

រ៉ូលីន​ 
រ៉ូលីន​ 
រ៉ូលីន​ 
រ៉ូលីន​ 
រ៉ូលីន​ 
រ៉ូលីន​ 
រ៉ូលីន​ 
រ៉ូលីន​ 
រ៉ូលីន​ កាលអាយុ១០ឆ្នាំជាង
រ៉ូលីន​ កាលអាយុ១០ឆ្នាំជាង
រ៉ូលីន
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T