ដំណើរផ្សងព្រេងលើលំហអាកាសជាមួយ Brad Pitt នៅក្នុងខ្សែភាពយន្តថ្មី «Ad Astra»! (មានវីដេអូ)

//s5.kh1.co/ac/ac19e223b8186626f2612b2d2187f2866060159c.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ខ្សែភាពយន្តបែបវិទ្យាសាស្ត្រជាច្រើនបានចេញនៅក្នុងឆ្នាំ២០១៩ នេះ តែដោយឡែក “Ad Astra” ជាខ្សែភាពយន្តបែប sci-fi មួយក្នុងចំណោមនោះ ដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលងឡើយ។ ដោយមានការចូលរួមសម្ដែងដោយលោក Brad Pitt តារាសម្ដែងហូលីវូដដ៏ល្បីញុំាងឲ្យខ្សែភាពយន្តនេះកាន់តែគួរឲ្យចង់ទស្សនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត “Ad Astra” នេះនិយាយអំពីការរុករកស្រាវជ្រាវ និងដំណើរផ្សងព្រេងនៅលើលំហ ដើម្បីស្វែងរកឪពុកដែលជាអវកាសយានិកបាត់ខ្លួនជាច្រើនឆ្នាំរបស់ Roy McBride ដែលសម្ដែងដោយ Brad Pitt

ប៉ុន្តែក្នុងដំណើរផ្សងព្រេងនេះ គាត់ត្រូវឆ្លងកាត់ឧបសគ្គជាច្រើននៅក្នុងលំហអាកាស និងប្រព័ន្ធព្រះអាទិត្យ។ អ្វីដែលធ្វើឲ្យទស្សនិកជនមិនគួររំលងនោះទស្សនីយភាពនៅលើលំហ ដែលត្រូវបានផលិតឡើងយ៉ាងល្អឥតខ្ចោះ សម្រាប់អ្នកដែលចូលចិត្តពីការស្រាវជ្រាវក្នុងលំហ។

បើចង់ដឹងថាសាច់រឿង និងទស្សនីយភាពនៅក្នុងខ្សែភាពយន្តនេះយ៉ាងណានោះ កុំភ្លេចមកទស្សនា “Ad Astra” ដែលកំពុងចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ៕ 

ខ្សែភាពយន្តរឿង «Ad Astra» 
ខ្សែភាពយន្តរឿង «Ad Astra» 
ខ្សែភាពយន្តរឿង «Ad Astra» 
ខ្សែភាពយន្តរឿង «Ad Astra» 
ខ្សែភាពយន្តរឿង «Ad Astra» 
ខ្សែភាពយន្តរឿង «Ad Astra» 
ខ្សែភាពយន្តរឿង «Ad Astra»
ខ្សែភាពយន្តរឿង «Ad Astra»

  ទស្សនា Trailer នៅទីនេះ៖

វីដេអូ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia
www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T