នគរបាលខេត្តស្វាយរៀង ឃាត់មនុស្ស ៨នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនៅស្រុកកំពង់រោទ៌

//s5.kh1.co/7f/7f88454214df2487761ae1b7494320cf88c17138.jpg
សង្គម

 ២០-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ស្វាយរៀង)៖ នគរបាលស្រុកកំពង់រោទ៌ និងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានធ្វើការបង្ក្រាបមុខសញ្ញាចែកចាយ ជួញដូរគ្រឿងញៀន ដោយបានធ្វើការឃាត់ខ្លួនមនុស្ស ៨នាក់ ក្នុងនោះ ជនបរទេសម្នាក់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ដស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ សហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀងខេត្ដ កម្លាំងប៉ុស្ដិ៍រដ្ឋបាលថ្មី កម្លាំងរាជអាវុធស្រុកកំពង់រោទិ៍ ដោយមានការសម្របម្រួលពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ដស្វាយរៀង បានចុះបង្ក្រាបមុខសញ្ញាចែកចាយជួញដូរគ្រឿងញៀន នៅចំណុចផ្សារព្រំដែនព្រៃវល្លិ៍ ស្ថិតនៅក្នុងភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង ឃាត់មុខសញ្ញាបាន ០៨នាក់ ( ប្រុស ) ជនជាតិ ម៉ាឡេស៊ី ០១នាក់ រឹបរូសវត្ថុតាង ម្សៅក្រាមពណ៌សរថ្លា ជាថ្នាំញៀនចំនួន ៥១កញ្ចប់តូច និងសម្ភារប្រើប្រាស់ថ្នាំមួយចំនួនទៀត។

បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដចាត់ការតាមនីតិវិធី៕

https://s4.kh1.co/__image/w=650,h=650,q=100/0f/0fc27d2ef3dfcc8d48bcffa77c40678b906e24e7.jpg
https://s4.kh1.co/__image/w=650,h=650,q=100/32/32b417dfc1a5ed6a4fffed8acf6392133537b82c.jpg
https://s5.kh1.co/__image/w=650,h=650,q=100/79/792e7a76c12f3c91fd376d5e9f4bb828b9339e13.jpg
https://s5.kh1.co/__image/w=650,h=650,q=100/7b/7bfa86406a3ec1df4afa8a41f164305bb3f117a9.jpg
https://s5.kh1.co/__image/w=650,h=650,q=100/7b/7b11b7bea578a26d56561a481f65be4f36a7a4df.jpg
https://s5.kh1.co/__image/w=650,h=650,q=100/d2/d269b6c42e56e6777a051f76e6cfb7a30fc7c9d2.jpg
https://s6.kh1.co/__image/w=650,h=650,q=100/bc/bc887de7bcbbed7f04b8f6325d078ca33d96135f.jpg
https://s5.kh1.co/__image/w=650,h=650,q=100/dd/dd30b1a7dd8ac3e8a1e4542d9b84f803fd9ff393.jpg

ប្រភពfreshnews

Som Sreylin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T