មន្ទីរសំរាកព្យាបាល កម្ពុជា ប្រារព្ធខួប ៥ ឆ្នាំ!

//s4.kh1.co/c5/c5dfa73ffcc0af707c65d1fa97d398bea4a40de1.jpg
សង្គម

 ១៩-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា មន្ទីរសម្រាកព្យាបាល កម្ពុជា បានប្រារព្ធខួប៥ឆ្នាំរបស់ខ្លួនក្នុងដំណើរការជាមន្ទីរសំរាកព្យាបាល ដែលផ្តល់ប្រឹក្សា និងការព្យាបាលការលំបាកមានកូន រោគស្រ្តី និងសម្ភព។ ក្នុងរយៈពេល៥ឆ្នាំនេះ មន្ទីរសម្រាកព្យាបាល កម្ពុជា បានផ្តល់ដំណោះស្រាយវេជ្ជសាស្ត្រសម្រាប់គូស្វាមីភរិយា និងគ្រួសារ ដែលធ្លាប់តែអស់សង្ឃឹម បាក់ទឹកចិត្តដោយសារតែជម្ងឺលំបាកមានកូនឲ្យមានឱកាសបានជួបពិគ្រោះ និងព្យាលបាល ជាមួយវេជ្ជបណ្ឌិតឯកទេសរបស់ខ្លួន។ យោងតាមស្ថិតិជាង ៦០% នៃអ្នកជម្ងឺដែលបានសម្រេចក្តីប្រាថ្នា មានភាពកក់ក្តៅក្នុងគ្រួសារ និងសុភមង្គលពេញលេញបន្ទាប់ពីមានបុត្រធីតាដូចបំណង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មន្ទីរសំរាកព្យាបាល កម្ពុជា ប្រារព្ធខួប៥ឆ្នាំ

គណៈគ្រប់គ្រងរបស់មន្ទីរសម្រាកព្យាបាល កម្ពុជា បានបញ្ជាក់ថា៖ 

«លទ្ធផល និងលទ្ធភាព ដែលយើងសម្រេចបានស្មើប្រទេសជឿនលឿន គឺដោយសារមានការគាំទ្រ លើកទឹកចិត្ត និងជឿជាក់ពីសំណាក់ប្រជាជនខ្មែរ ហើយក្រុមវេជ្ជបណ្ឌិតឯកទេស និងបុគ្គលិកគ្រប់ផ្នែកប្រកាន់នូវគោលការណ៍ចំនួន៥រួមមាន ការគោរពឲ្យតម្លៃគ្នាទាំងបុគ្គលិក និងអ្នកជម្ងឺ ការព្យាបាលប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ការទទួលខុសត្រូវខាងបច្ចេកទេសវេជ្ជសាស្រ្ត សុចរិតភាពក្នុងវិជ្ជាជីវៈសុខាភិបាល និងការសហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ»។

គណៈគ្រប់គ្រងក៏បានបន្ត៖ 

«សូមថ្លែងអំណរគុណដល់អ្នកជម្ងឺ ដែលបានជ្រើសរើសផ្តល់ទំនុកចិត្តដល់មន្ទីរសំរាកព្យាបាល កម្ពុជា ព្រមទាំងបានកោតសរសើរដល់បុគ្គលិកទាំងអស់ ដែលបានបំពេញតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់»។

មន្ទីរសំរាកព្យាបាល កម្ពុជា ប្រារព្ធខួប៥ឆ្នាំ
មន្ទីរសំរាកព្យាបាល កម្ពុជា ប្រារព្ធខួប៥ឆ្នាំ

 សូមបញ្ជាក់ថា មន្ទីរសម្រាកព្យាបាល កម្ពុជា ធ្លាប់ទទួលបានពានរង្វាន់ជាមន្ទីរពេទ្យ ដែលមានគុណភាពល្អបំផុតពីសមាគមវេជ្ជសាស្ត្រអឺរ៉ុបនៅទីក្រុង លូហ្សឺន ប្រទេសស្វីស កាលពីឆ្នាំ២០១៧។ ហើយនៅខែសីហាថ្មីៗនេះដែរ មន្ទីរសំរាកព្យាបាល កម្ពុជា ក៏បានទទួលពានរង្វាន់សេវាកម្មមន្ទីរពេទ្យឆ្នើម និងឈានមុខពីសហព័ន្ធពាណិជ្ជកម្មពិភពលោក ដែលមានទីតាំងនៅសហរដ្ឋអាមេរិក៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T