អ្នកភូមិ​មកពីរាប់បាត្រ ឃើញបុរស​ម្នាក់ស្រែក​​ឱ្យជួយ មួយសន្ទុះបាត់មាត់ បាត់.ក

//s5.kh1.co/4d/4d12ee7b0aa70fbb142229687cc18c9a75dfb27c.jpg
សង្គម

 ១៩-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ខេត្តកំពង់ធំ ៖ មាន​ករណី​អ្នក​ភូមិ​មក​ពី​រាប់បាត្រ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​ដើរ​លើ​ផ្លូវ​បេតុង ស្រាប់តែ​រអិល​ដួល​បោក​ក្បាល ហើយ​ជន​រង​គ្រោះ​ស្រែកហៅ​ឱ្យ​គេ​ជួយ ដោយ​ជន​រង​គ្រោះ​យកដៃ​ខ្ទប់​ក្បាល​ផង និង​មាន​អាកា​រៈដក​ដង្ហើម​ដង្ហក់ តឹងទ្រូង រួច​និយាយ​មិន​ចេញ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ជន​រង​គ្រោះ​ស្លាប់​បាត់​តែ​ម្តង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ផ្លូវ​បេតុង​ឡើង​ភ្នំ​បា​រាង ក្នុងភូមិ​បាក់​ស្រី ឃុំ​គោល ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ មាស គុ​ជ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ទូល​ចារ ឃុំ​គោល ស្រុក​ប្រាសាទ​សំបូរ​។

យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ មេ​ត មួន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ទូល​ចារ ឃុំ​គោល ស្រុក​ប្រា​សាទ​សំបូរ បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គាត់​និង​អ្នក​ភូមិ​បាន​ទៅ​រាប់បាត្រ​នៅ​អាស្រម​ភ្នំ​បា​រាង​ចំងាយ​ពី​ភូមិ​បាក់​ស្រី​ប្រហែល​១​គីឡូម៉ែត្រ លុះ​ពេល​រាប់បាត្រ និង​រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​រួច នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ពួក​គាត់​ក៏​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​គាត់​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​តាម​ផ្លូវ​ក្រាល​បេតុង​ចុះ​ពី​ភ្នំ​បា​រាង​បាន​ប្រហែល​៨០​ម៉ែត្រ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ម្នាក់​ខាងលើ​ដើរ​រអិល​ដួល​បោក​ក្បាល ហើយ​ជន​រង​គ្រោះ​ស្រែក​ឱ្យ​គេ​ជួយ ដោយ​យកដៃ​ខ្ទប់​ក្បាល​ផង​ដែរ ។ ពេល​គាត់​ឃើញ​ដូច្នោះ ក៏​ជិះ​ម៉ូតូ​ទៅ​ហៅ​អ្នក​ភូមិ​ដែល​មក​រាប់បាត្រ​ជាមួយ​ឲ្យ​ជួយ​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​មាន​អាកា​រៈដក​ដង្ហើម​ដង្ហក់ តឹងទ្រូង និង​និយាយ​មិន​ចេញ លុះ​មួយសន្ទុះ​ក្រោយមក​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។ ពេល​នោះ គាត់​បាន​ទៅ​ហៅ​បងប្អូន​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ឱ្យមក​ទទួលយក​សព ព្រមទាំង​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​ផង​ដែរ ។

ក្រោយ​ពេល​ទទួល​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​នគរបាល​ស្រុក និង​នគរបាល​ប៉ុស្ដិ៍​ឃុំ​គោល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សព រក​ឃើញ​មាន​ស្នាម​ជាំ​ខ្មៅ​នៅ​ត្រង់​ក្បាល​ផ្នែក​ខាងក្រោយ​មាន​ទំហំ​១៥​សង្ទីម៉ែត្រ ទើប​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​រអិល​ដួល​បោក​ក្បាល​ប្រាកដ​មែន មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ឡើយ ។ បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

https://s4.kh1.co/__image/w=650,h=379,q=100/61/61128f80fb2da5108d26870b3efbd98b9ee4a35a.jpg
https://s4.kh1.co/__image/w=650,h=379,q=100/cc/ccba8aca42ef3a04b70dd81d18b47d570022a407.jpg
https://s4.kh1.co/__image/w=650,h=379,q=100/fe/fe3618ac78ad3c9c7d944977012a0b4411daf0ac.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T