​តារាចម្រៀង រតនៈ ពិសី ទៅ​​ច្រៀង​តំណាង​ឲ្យ​កម្ពុជា លើ​ឆាក​អាស៊ាន​​ នៅ​ប្រទេសចិន

//s6.kh1.co/b4/b46ec1df17d58db7f472e64e930bf4ade9157d6e.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ តារាចម្រៀងស្រីស្រស់សោភាកញ្ញា រតនៈ ពិសី បានធ្វើឲ្យអ្នកគាំទ្រកោតសរសើរយ៉ាងខ្លាំង ដោយសារតែកញ្ញាត្រូវបានអ្មករៀបចំកម្មវិធីជ្រើសជាតារាតំណាងប្រទេសកម្ពុជា ក្នុងការសម្ដែងសិល្បៈទ្រង់ទ្រាយធំ ប្រចាំឆ្នាំ ដែលមានឈ្មោះថា «ASEAN-China TV Drama Week» ដែលបានធ្វើឡើងនៅក្នុងប្រទេសចិន។ នេះជាកិត្តិយសដែលនាងទទួលបាន បន្ទាប់ពីបានហក់ចូលផលិតកម្មថោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍ដែលបានធ្វើឡើងនៅទីក្រុងណាននីង ខេត្តគ័ងស៊ី ប្រទេសចិន កញ្ញា​ រតនៈ ពិសី លេចមុខលេចមាត់យ៉ាងខ្លាំង ដោយគេឃើញមានការឌីហ្សាញរូបថតរបស់នាង នៅចំកណ្ដាលប៉ាណូ ដែលមិនមែនគ្រាន់តែចូលរួមបង្គ្រប់កម្មវិធីនោះឡើយ។ ក្នុងវីដេអូហាត់សមដែលបានបង្ហោះឡើង គឺនាងច្រៀងផង ធ្វើពិធីការិនីផង ដោយនាងចេញមុខ ជាមួយតារាបរទេសយ៉ាងកាលីបលើឆាក ដែលចម្រុះដោយភ្លើងពណ៌យ៉ាងប្រណិត។ នេះជាការចេញសម្ដែងជាលក្ខណៈជាតិរបស់នាង មុនចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី ខណៈដែលវត្តមានរបស់នាង នៅក្នុងផលិតកម្មថោន ក៏នឹងធ្វើឲ្យនាងឈានឡើង។

រតនៈ ពិសី និយាយថា នាងពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ដែលបានក្ដោបក្ដាប់ឱកាស ចេញទៅសម្ដែងនៅក្រៅប្រទេស ជាញឹកញាប់ ដោយបានទាំងត្រូវគេជ្រើស ឲ្យក្លាយជាតំណាងរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ «Asean_China Concert» នៅឯទីក្រុងណាននីងគ័ងស៊ី ប្រទេសចិន ដោយនាងទៅហាត់សមតាំងពីថ្ងៃទី ១៥ខែកញ្ញា។​ ថ្លែងពីប្រទេសចិនតារាស្រីសិចស៊ី រូបនេះបញ្ជាក់ថា ក្រោយបញ្ចប់ការសម្ដែងយ៉ាងជោគជ័យ នាងនឹងត្រឡប់មកវិញនៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៩នេះ។ នាងបន្តថា នាងពិតជារីករាយនឹងឱកាសមួយនេះ ហើយនាងក៏មោទនភាពណាស់ដែរ ដែលត្រូវបានកម្មវិធីទាំងមូលលើកមុខដល់ម្លឹង។

រតនៈ ពិសី បន្តថាកម្មវិធីនេះប្រមូលផ្តុំដោយ​សិល្បករ សិល្បការិនីល្បីឈ្មោះ ពិសេសអ្នកមានបទចម្រៀងនៅក្នុងភាពយន្តភាគល្បីៗលើកញ្ចក់ទូរទស្សន៍។ ក្រោយត្រឡប់មកវិញ នាងនឹងបន្តទៅសម្ដែង និងច្រៀងក្នុងប្រទេសអូស្ត្រាលី រយៈពេល៣ខែ ដោយកុងត្រារយៈពេល៥ឆ្នាំរបស់នាងនៅថោន គឺសម្រុកផលិតបទក្រោយបញ្ចប់បេសកកម្មនៅក្រៅប្រទេស៕

https://s6.kh1.co/__image/w=650,h=413,q=100/e1/e1ab658d6b75d753270967814dc5b2dbcbea5ec6.jpg
https://s4.kh1.co/__image/w=650,h=394,q=100/05/057ba661547eba85c75560b96a03284af5edd7cb.jpg
https://s6.kh1.co/__image/w=650,h=419,q=100/5a/5aeb91326d05f05d4b30cda00069fb1eab6e55ee.jpg
https://s6.kh1.co/__image/w=650,h=399,q=100/ed/ed399c5d2a4a6d47970f9346b5028b91271b6c82.jpg
https://s5.kh1.co/__image/w=590,h=393,q=100/d7/d70e846a5b0fcbde6fac9d3924b4a1e613a5ba03.jpg
https://s5.kh1.co/__image/w=640,h=965,q=100/12/124b736a9e6eabc8cf3806e922c84dc719899401.jpg
https://s5.kh1.co/__image/w=552,h=846,q=100/1f/1f1be40c05198470ee60fbea7f81667482daf0e3.jpg
https://s6.kh1.co/__image/w=650,h=868,q=100/28/281e9398c3160fe4ffd566e6fe88c48e09fff4d3.jpg
https://s6.kh1.co/__image/w=650,h=868,q=100/87/87809f469d354fbb260b8e9eb4f9d767eaa7af38.jpg

ប្រភពfreshnews

រតនៈ ពិសី
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T