អបអរសាទរ! អតិថិជន វីង ផ្ញើប្រាក់ពីកូរ៉េខាងត្បូង និងថៃឈ្នះរង្វាន់ម៉ូតូស៊េរីថ្មី នារដូវកាលបុណ្យភ្ជុំបិណ្ឌ!

//s4.kh1.co/65/65fa30d71e9ea72f234d88f90e4674165653b283.jpg
សង្គម

 ១៩-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ នារដូវកាលបុណ្យភ្ជុំបិណ្ឌ​ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានធ្វើការចាប់រង្វាន់ជាលើកទី១ ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ចំនួន ២ រូប ដែលនឹងទទួលបានរង្វាន់ម៉ូតូស៊េរីថ្មី បន្ទាប់ពីពួកគាត់បានធ្វើប្រតិបត្តិការផ្ញើប្រាក់ពីប្រទេសកូរ៉េខាងត្បូង​ និងប្រទេសថៃមកកាន់កម្ពុជាតាមរយៈដៃគូផ្ញើប្រាក់របស់វីង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកឈ្នះរង្វាន់ដំបូងទាំង២រូប​ ដែលមានឈ្មោះ សុខ គីរី​ ស្ថិតនៅប្រទេសកូរ៉េខាងត្បូង ​និងឈ្មោះ​ប៊ន​ អេង ស្ថិតនៅប្រទេសថៃ។​ អ្នកឈ្នះរង្វាន់ដំបូងទាំង២រូបនេះ នៅក្នុងចំណោមអតិថិជនរាប់ពាន់នាក់របស់វីង​ ដែលបានធ្វើប្រតិបត្តិការផ្ញើប្រាក់ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។​ រង្វាន់សម្រាប់អ្នកឈ្នះរង្វាន់ទាំង២រូប ​គឺម៉ូតូស៊េរីថ្មី ឆ្នាំ២០១៩។

ដោយឡែកអ្នកឈ្នះរង្វាន់ទាំង២រូប កំពុងស្ថិតប្រទេសកូរ៉េខាងត្បូង​ និងប្រទេសថៃ​ ដូច្នេះបងប្អូនរបស់ពួកគាត់ ដែលជាអ្នកទទួលប្រាក់ផ្ញើនៅកម្ពុជា ​បានមកទទួលរង្វាន់ម៉ូតូស៊េរីថ្មី​២០១៩​ នៅការិយាល័យកណ្តាលរបស់ធនាគារឯកទេសវីងនៅភ្នំពេញ។

រូបភាពអ្នកឈ្នះរង្វាន់
រូបភាពអ្នកឈ្នះរង្វាន់
រូបភាពអ្នកឈ្នះរង្វាន់
រូបភាពអ្នកឈ្នះរង្វាន់

 ជាមួយគ្នានេះលោក​​ ប៊ុន ថែ អគ្គនាយករងរបស់វីង បានមានប្រសាសន៍នៅក្នុងពិធីចាប់រង្វាន់ថា៖

«វីង មានក្តីរំភើបណាស់ដែលបានចូលរួមផ្តល់រង្វាន់ដល់អតិថិជន​​​ ដែលបងប្អូនរបស់ពួកគាត់ស្ថិតនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសថៃ ​ហើយមិនបានមកជួបជុំគ្រួសារនៅកម្ពុជានារដូវកាលបុណ្យភ្ជុំបិណ្ឌ»។​

បន្ថែមពីលើនេះលោក​​ ប៊ុន ថែ មានប្រសាសន៍បន្តទៀតថា៖ 

«ក្នុងពេលដែល វីង បន្តណែនាំពីផលិតផល និងសេវាកម្មដែលប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា យើងមិនដែលភ្លេចឡើយនូវការសម្តែងសេចក្តីថ្លែងអំណរគុណដល់អតិថិជនរាប់លាននាក់របស់យើង ដែលតែងតែជួយវីងឱ្យបន្តឆ្ពោះទៅមុខជានិច្ច ទោះបីជាក្នុងស្ថានភាពដ៏លំបាកក៏ដោយ។ ខ្ញុំក៏សូមជូនពរដល់អតិថិជនទាំងអស់ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ នូវភាពសប្បាយរីករាយ និងភាពរុងរឿងនារដូវកាលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ»។ 

រូបភាពពេលប្រគល់រង្វាន់
រូបភាពពេលប្រគល់រង្វាន់

គួរដឹងផងដែរថា កម្មវិធីប្រម៉ូសិនភ្ជុំបិណ្ឌឈ្នះម៉ូតូស៊េរីថ្មីនេះ គឺជាកម្មវិធីប្រូម៉ូសិនរបស់ធនាគារ ​ឯកទេស វីង ដែលធ្វើឡើងដើម្បីសម្តែងសេចក្តីថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ចំពោះការគាំទ្រលើផលិតផល និងសេវាកម្មរបស់វីង​ ជាពិសេសសម្រាប់អតិថិជននៅក្រៅប្រទេសដូចជាប្រទេសកូរ៉េខាងត្បូង​ និងប្រទេសថៃ ដែលបានផ្ញើប្រាក់មកកម្ពុជាតាមរយៈដៃគូវីងដូចជា៖​ GME, Gmoney Trans, KB Kookmin, Hanpass, SBI Cosmoney, Shinhan Bank និង PPCB នៅប្រទេសកូរ៉េខាងត្បូង និង DeeMoney និង 2C2P នៅប្រទេសថៃ។

សម្រាប់អតិថិជន ដែលមិនទាន់បានឈ្នះរង្វាន់ សូមកុំបារម្ភព្រោះថាធនាគារឯកទេសវីង​ នឹងមានការចាប់រង្វាន់លើកទីពីរ និងទីបី ដែលនឹងប្រព្រឹត្តទៅនៅកាលបរិច្ឆេទខាងក្រោម៖

- ការចាប់រង្វាន់លើកទី២ នឹងធ្វើការប្រកាសអ្នកឈ្នះរង្វាន់នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ សម្រាប់ប្រតិបត្តិការដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។
- ការចាប់រង្វាន់លើកទី៣ នឹងធ្វើការប្រកាសអ្នកឈ្នះរង្វាន់នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ សម្រាប់ប្រតិបត្តិការដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៣ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រូម៉ូសិននេះ សូមទាក់ទងតាមរយៈទូរស័ព្ទលេខ 023 999 989៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T