នេះជាអារម្មណ៍របស់ អ៊ូ តារា ក្រោយសម្ដែងប៉ះគ្នា ជាមួយតារាចិន និងថៃ ក្នុងរឿង «វាលប្រមាញ់»!

//s6.kh1.co/b3/b33642d171501f1609557932ab056c9313ade7d3.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ គ្មាននរណាមិនចាប់អារម្មណ៍នោះទេ ជាមួយនឹងភាពយន្តរឿង «វាលប្រមាញ់» ដោយសារតែនេះ គឺជាភាពយន្តខ្មែរ ដែលប្រើដើមទុនជាង១លានដុល្លារ និងជាភាពយន្តដែលសម្ដែងតួឯកដោយតារាក្បាច់គុនចិន។ អគ្គលេខាធិការសហព័ន្ធល្បុក្កតោលោក អ៊ូ តារា គឺជាតារាក្បាច់គុនខ្មែរ ដែលបានសម្ដែងជាតួអង្គសំខាន់នៅក្នុងរឿងនេះ ដោយលោកបានបង្ហាញអារម្មណ៍ជាច្រើនក្រោយពីបានសម្ដែងជាមួយតារាចិន និងថៃ ក្នុងផ្ទៃរឿងតែមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក អ៊ូ តារា
  លោក អ៊ូ តារា

ថ្លែងក្នុងពិធីបើកសម្ពោធភាពយន្តរឿង «វាលប្រមាញ់» កាលពីល្ងាចថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៩ នៅផ្សារទំនើបអុីអនសែនសុខ លោក អ៊ូ តារា និយាយថា ក្នុងភាពយន្តនេះផលិតករតម្រូវឱ្យលោកសម្ដែងជាតួអង្គអង្គរក្សអ្នកមាន ដោយមានឈុតវាយតប់ច្រើនតាំងពីឈុតដែលលោកចេញមុខដំបូងរហូតដល់ចប់។ នៅក្នុងរឿងនេះ ដោយលោកគឺជាតួអង្គរក្ស ដែលប្រើក្បាច់ក្បុកក្កតោ ហើយត្រូវការពារចៅហ្វាយនាយ។ ខណៈដែលតួអង្គខ្មែរស្ទើរទាំងអស់ ថ្ងូរពីការលំបាករឿងប្រើភាសាឆ្លងឆ្លើយជាមួយជនជាតិចិន និងថៃ ដែលជាតួអង្គធំ ប៉ុន្តែលោកប្រាប់ថាខ្លួនមិនសូវលំបាកនោះទេ ដោយសារតែឈុតភាគច្រើនគេឱ្យលោករត់ បាញ់បោះ និងវាយតប់ ច្រើនជាងវ៉ៃ។

  លោក អ៊ូ តារា
  លោក អ៊ូ តារា

យ៉ាងណាមិញលោកថា សម្រាប់ឈុតឆាកវាយតប់ ក៏លោកអត់មានការលំបាកនោះដែរ ដោយសារតែលោកគឺជាអ្នកឯកទេសក្បាច់គុនល្បុក្កតោស្រាប់ ដែលចេះស្ទាត់ជំនាញពីការប្រើប្រាស់ក្បាច់គុន និងចេះបត់បែនតាមអ្វីដែលខាងផលិតករចង់បាន។ លោកថាក្នុងភាពយន្តនេះ លោករំភើបជាងគេត្រង់ឈុតឱ្យលោកជាជនជាតិខ្មែរប្រើក្បាច់ល្បុក្កតោវ៉ៃគ្នាជាមួយតារាចិន ដែលមិនខុសពីតម្រូវឱ្យក្បាច់គុនប្រទេសទាំងពីរប៉ះគ្នា។

  លោក អ៊ូ តារា
  លោក អ៊ូ តារា

លោក អ៊ូ តារា បដិសេធថា ខ្លួនច្រានចោលមិនថតភាពយន្តក្នុងស្រុក ដែលមិនមែនផលិតដោយបរទេសដូចជារឿង «Jailbreak» និងរឿង «វាលប្រមាញ់» នោះទេ ប៉ុន្តែមកពីរឿងភាគទាក់ទងមកលោកទទួលថតមិនបានព្រោះអត់ពេល ហើយសម្រាប់រឿងភាគ គឺមិនធ្លាប់មានអ្នកចង់បានលោកឱ្យទៅសម្ដែង។

  លោក អ៊ូ តារា
  លោក អ៊ូ តារា

លោក ជីមី ហេនឌ័រសុន (Jimmy Henderson) ​អ្នកដឹកនាំសម្ដែង ដែលធ្លាប់ចូលរួមផលិតភាពយន្តរឿង «Jailbreak» បានអះអាង លោករំពឹងយ៉ាងខ្លាំងថាភាពយន្តរឿង «វាលប្រមាញ់ ឬ The Prey» ដែលប្រទុនជាង១លានដុល្លារ នឹងផ្ទុះការគាំទ្រមិនចាញ់ភាពយន្តរឿង «Jailbreak» ដែលលោកធ្លាប់បានចូលរួមផលិតនោះទេ។

  លោក ជីមី ហេនឌ័រសុន
  លោក ជីមី ហេនឌ័រសុន

ម្យ៉ាងមកពីភាពយន្តនេះសម្ដែងដោយតារាក្បាច់គុនចិន និងតារាមកពីប្រទេសផង ទើបរឹតតែមិនពិបាកទុកចិត្តសម្រាប់សន្ទុះគាំទ្រ។ មួយរឿងនេះថតនៅស្រុកខ្មែរទាំងអស់ ហើយឈុតឆាកក្នុងរឿងទាំងមូលគឺពោរពេញដោយការបាញ់ប្រហារ ផ្សងព្រេងក្នុងព្រៃ និងវាយតប់ជក់ចិត្តលំនាំតាមរឿង «The Most Dangerous Game» របស់លោក Rechard Connell​

លោក ជីមី ហេនឌ័រសុន បន្តថា នេះជាភាពយន្តខ្មែរកម្រិតអន្តរជាតិ ដែលការប្រកាសលក់សំបុត្រគ្រប់រោង គឺចាប់ពីថ្ងៃទី១៩ កញ្ញា តទៅ។

ក្នុងថ្ងៃសម្ពោធដាក់បញ្ចាំងនោះ គេឃើញមានវត្តមានសិល្បករ សិល្បការិនី ផលិតករ និងក្រុមផលិតជាជនជាតិខ្មែរ និងបរទេសយ៉ាងច្រើនកុះករ ដោយភាពយន្តនេះក្រោយដាក់បញ្ចាំងជូនភ្ញៀវទស្សនា ម្នាក់ៗមិនសរសើរ មិនលាន់មាត់មិនបាន ទាំងគុណភាពសម្លេង ពន្លឺ និងសាច់រឿងពីមួយឈុតទៅមួយឈុត៕

ពិធីសម្ពោធរឿង «វាលប្រមាញ់»
ពិធីសម្ពោធរឿង «វាលប្រមាញ់»
ពិធីសម្ពោធរឿង «វាលប្រមាញ់»
ពិធីសម្ពោធរឿង «វាលប្រមាញ់»
ពិធីសម្ពោធរឿង «វាលប្រមាញ់»
ពិធីសម្ពោធរឿង «វាលប្រមាញ់»
ពិធីសម្ពោធរឿង «វាលប្រមាញ់»
ពិធីសម្ពោធរឿង «វាលប្រមាញ់»
ពិធីសម្ពោធរឿង «វាលប្រមាញ់»
ពិធីសម្ពោធរឿង «វាលប្រមាញ់»
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T