មិនសើចមិនបាន ពេលឃើញវីដេអូមួយរបស់Lee Min Ho បង្ហោះ កាលពីពេលថ្មីៗនេះ (មានវីដេអូ)

//s4.kh1.co/cd/cdf702144cdfc5ca8f850024dff3ed770efb2a0d.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាល​ពីពេលថ្មីៗ​កន្លងទៅនេះ តារាសម្តែង​ប្រុសដ៏ល្បីឈ្មោះ​Lee Min Ho បាន​ធ្វើការ​បង្ហោះ​វី​ដេអូ​ខ្លី​មួយ ​របស់​ខ្លួន​ដែល​កំពុង​តែ​ញុំាអាហារ នៅ​ក្នុង​ហាង​មួ​យ​កន្លែង ​ក្នុង​តៃ​វ៉ាន់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅ​ក្នុង​នោះ​គេឃើញ​ថា​Lee Min Ho បាន​ញុំា​នៅ​ម្ហូប​ចិន​មួយ​ប្រភេទ ​ដែល​មាន​ឈ្មោះ​ថាXiaolongbao ដែលមាន​ស្នូល​ជា​ទឹក​ផ្អែម​ៗ ​នៅ​ខាងក្នុង​នោះ​ផងដែរ។ ជាក់​ស្តែងគេសង្កេតឃើញថា ​នៅ​ពេល​ដែល​Lee Min Ho បាន​ខាំ​​Xiaolongbao មួយ​ម៉ាត់​ហើយ​ភ្លាមៗ​នោះ ​ក៏​ស្រាប់​តែ​ទឹក​នៅ​ខាង​ក្នុង ​បាន​ធ្លាយខ្ជាយ​ចេញ​មក​ខាងក្រៅតែ​ម្តង។

គួរបញ្ជាក់​ផងដែរថា ​ម្ហូប​បែប​ចិនមួយ​មុខ​នេះ ​ភាគច្រើន​គេ​និយម​ញុំាំ​វា​ជាមួយ​នឹង​ស្លាបព្រា ពីព្រោះ​ជៀស​វាង​កុំ​ឲ្យ​ទឹក ​របស់វា​ខ្ទៀតចេញ​មក​ក្រៅ​។ ក៏ប៉ុន្តែ​ប្រហែល​ជា​មើល​ទៅ ​​តួ​ឯក​ប្រុស​ក្នុង​រឿង​f4 រូប​នេះ​មិន​បាន​ដឹង ​ដូច្នេះ​ហើយ​បាន​ជារូបគេញុំា ​បែបនេះ។ ហើយ​ប្រសិន​បើ​ដឹង​ក៏​Lee Min Ho ប្រាកដ​ជា​មិន​ញុំាំ​របៀប​នេះដែរ ​ហើយ​ក៏​មិន​អាច​មាន​វីដេអូ​ អស់​សំណើច​ឲ្យ ​អ្នកគ្រប់គ្នា​បាន​សើ​ច​ដូច្នេះ​ផងដែរ៕

​Lee Min Ho
​Lee Min Ho
​Lee Min Ho
​Lee Min Ho
​Lee Min Ho
​Lee Min Ho
​Lee Min Ho
​Lee Min Ho
​ពេល​ដែល​Lee Min Ho ខាំ​ហើយ​ទឹក​ក៏​បាន​ខ្ជាយ​ចេញមក​ខាងក្រៅ 
​ពេល​ដែល​Lee Min Ho ខាំ​ហើយ​ទឹក​ក៏​បាន​ខ្ជាយ​ចេញមក​ខាងក្រៅ 
​Lee Min Ho
​Lee Min Ho
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T