Cristiano Ronaldo ចង់ឈ្នះពានរង្វាន់ Ballon d’Or ចំនួន៨ក្នុងអាជីពបាល់ទាត់របស់គាត់

//s6.kh1.co/28/286706cf98b702e3953b90cfa3dedaa8efac82ea.jpg
កីទ្បា

 ១៨-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ កីឡាករ Cristiano Ronaldo បាននិយាយថាគាត់ចង់ឈ្នះពានរង្វាន់ Ballon d’Or ចំនួន ៨ ដងក្នុងអាជីពរបស់គាត់ដើម្បីឈានទៅរកភាពលេចធ្លោរជាងកីឡាករ Lionel Messi។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus កីឡាករ​ Cristiano Ronaldo និងគូរប្រជែងរបស់គាត់កីឡាករ Lionel Messi សុទ្ធតែបានឈ្នះពានរង្វាន់ Ballon d’Or ម្នាក់៥ដងរួចទៅហើយ ដោយកីឡាករទាំង២រូបនេះជាកីឡាករដែលឈ្នះពាន Ballon d’Or​ ច្រើនជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់។

Cristiano Ronaldo ឈ្នះពាន Ballon d’Or ជាលើកទី៥
Cristiano Ronaldo ឈ្នះពាន Ballon d’Or ជាលើកទី៥

នៅក្នុងកិច្ចសំភាសន៍រវាង Ronaldo និងលោក Piers Morgan ក្នុង ITV កីឡាករវ័យ៣៤ឆ្នាំរូបនេះបានបញ្ជាក់ថា៖

"បើនិយាយអំពីពាន Golden Ball ច្រើនក្នុងប្រវត្តិសាស្រ្ត ខ្ញុំគិតថាខ្ញុំសមនឹងទទួលវា។ Messi គឺជាបុរសអស្ចារ្យនិងជាកីឡាករឆ្នើមម្នាក់ប៉ុន្តែខ្ញុំគិតថាបន្ទាប់ពីខ្ញុំមាន ៦ ឬ ៧ ឬ ៨ បន្ទាប់មកខ្ញុំនឹងឈរនៅលើគាត់។"

Ronaldo បានបន្តទៀតថា៖

"ទំនាក់ទំនងរបស់ខ្ញុំជាមួយគាត់ [Messi] ពួកយើងមិនមែនជាមិត្តភក្តិនៅផ្ទះជាមួយគ្នាទេប៉ុន្តែយើងពួកយើងតែងតែឈរលើឆាកអន្តរជាតិជាមួយគ្នាអស់រយៈពេល ១៥ ឆ្នាំហើយ។ ខ្ញុំមានទំនាក់ទំនងល្អហើយខ្ញុំដឹងថាគាត់ជំរុញខ្ញុំឱ្យក្លាយជាកីឡាករល្អជាងហើយខ្ញុំក៏ជំរុញគាត់ផងដែរ។"

គួររំលឹកផងដែរថា ក្នុងអំឡុងឆ្នាំ២០០៨ ដល់ ឆ្នាំ២០១៧ មានតែ Ronaldo និង Messi ប៉ុណ្ណោះដែលឈ្នះពាន Ballon d’Or​ នេះ៕

ប្រភព៖ Bleacherreport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T