ផ្តើមចេញពីការលក់ផលិតត្រឹមតែ ៤-៥ មុខ ពេលនេះម្ចាស់ហាង ប៉េង ម៉ារី បង្កើតផលិតផលថ្មី និងនាំចូលជាង ៦០ មុខ ថែរក្សាសម្រស់បុរសនារី តាំងពីចុងសក់ ដល់ចុងជើង!

//s4.kh1.co/06/06c3fc4ed98aac83048d591da72fa80622d79654.jpg
នារី

 ១៩-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តអ្នកស្រលាញ់សម្រស់ទាំងឡាយ ប្រាកដជាធ្លាប់បានស្គាល់ និងជ្រាបច្បាស់មកហើយពី M.ry Cosmetic ដែលកំពុងមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងជំនាញនៃការថែរក្សាសម្រស់បុរសនារី ជាមួយនឹងផលិតផលកូរ៉េជាច្រើនមុខ ដែលនាំចូល ក៏ដូចជាផលិតប្រ៊េនថ្មីៗ ដោយអ្នកជំនួញវ័យក្មេងអ្នកនាង ប៉េង ម៉ារី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកជំនួញវ័យក្មេងអ្នកនាង ប៉េង ម៉ារី
  អ្នកជំនួញវ័យក្មេងអ្នកនាង ប៉េង ម៉ារី

ផ្តើមចេញពីការលក់ផលិតត្រឹមតែ ៤-៥ មុខ ពេលនេះ M.ry មានផលិតផលច្រើនមុខរហូតដល់ទៅជាង ៦០ មុខ ដោយផលិតផលនីមួយៗក៏មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនស្ទើរគ្រប់ទិសទី។

ជាក់ស្តែងនៅពេលនេះ អ្នកនាង ប៉េង ម៉ារី ក៏បានបង្កើតនូវផលិតផលថ្មីគឺ សាប៊ូកក់សក់ និងក្រែមបន្ទន់សក់ M.ry ដែលជាឈុតថែរក្សាសក់ ធ្វើឱ្យសក់រលាស់ ភឺ្លរលោងជាទីពេញចិត្តតែម្តង។ សាប៊ូកក់សក់ M.ry ថ្មីផ្សំឡើងពីផ្លែឈើធម្មជាតិពិតៗ ដែលមាន៤ពណ៌ ៤ក្លិន សម្រាប់បុរសនារីជ្រើសរើសគឺ៖

- M.ry coconut tree ក្លិនដូង ឈ្ងុយៗ
- M.ry cooling mint ក្លិនជីអង្កាមហិរៗ ប្រហើរៗឈ្ងុយ
- M.ry apple ក្លិនផ្លែប៉ោម
- M.ry strawberry ក្លិនស្រ្តរប៊ឺរី។

សាប៊ូកក់សក់ និងបន្ទន់ M.ry
សាប៊ូកក់សក់ និងបន្ទន់ M.ry

ក្នុងនោះដែរសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ M.ry មានអត្ថប្រយោជន៍ជាច្រើនដូចជា ជួយឱ្យសរសៃសក់រឹងមាំ មិនផុយៗ សក់ទន់ បំបាត់អង្គែ បំបាត់ជ្រុះ កំចាត់ប្រេង បំបាត់បែកចុង សក់លែងឆេះចុង លែងសំពោង បំបាត់រមាស់ ព្យាបាលសក់ខូចដោយការប្តូរពណ៌សក់ សក់ដុះលឿន មានទំងន់ បញ្ហាសក់លែងជាបញ្ហាហើយ។

សាប៊ូកក់សក់ និងបន្ទន់ M.ry
សាប៊ូកក់សក់ និងបន្ទន់ M.ry
សាប៊ូកក់សក់ និងបន្ទន់ M.ry
សាប៊ូកក់សក់ និងបន្ទន់ M.ry

សាប៊ូសក់ M.ry ក្លិនផ្លែឈើ ប្លែក តម្លៃសមរម្យ គុណភាពខ្ពស់ ១ដប តម្លៃ ១២ ដុល្លារ ទិញជាឈុតតម្លៃត្រឹមតែ ២៣ ដុល្លារប៉ុណ្ណោះ។ ហើយសម្រាប់អ្នកដែលចង់ចែកចាយបន្ត គ្រាន់តែចំណាយត្រឹមតែ ៤៨ ដុល្លារ នឹងបានក្លាយជាសមាជិក M.ry Cosmetic ផងដែរ។

ចូលជាសមាជិករបស់ M.ry Cosmetic 
ចូលជាសមាជិករបស់ M.ry Cosmetic 

ជាមួយគ្នានេះអតិថិជនក៏អាចសន្សំពិន្ទុពី M.ry Cosmetic ដើម្បីប្តូរយករង្វាន់ជាច្រើនដូចជាម៉ូតូ ខ្សែ ក មាស ចិញ្ចៀនមាស និងរង្វាន់ជាផលិតផល M.ry ជាច្រើនមុខសន្ធឹកសន្ធាប់ទៀត។

សន្សំពិន្ទុឈ្នះរង្វាន់ពី M.ry Cosmetic 
សន្សំពិន្ទុឈ្នះរង្វាន់ពី M.ry Cosmetic 

គួរឱ្យដឹងផងដែរថា  ផលិតផលគ្រឿងសម្អាងថែរក្សាសម្រស់ម៉ាក M.ry Cosmetic ទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំង នៅក្នុងការចែកចាយក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ដោយបានចែកចាយផលិតផលថែរក្សាសម្រស់ជាច្រើនប្រភេទដូចជា ក្រេម ម្ស៉ៅ ទឹកអប់ ឡេលាបមុខ ឡេលាបខ្លួន សាប៊ូកក់សក់ ផលិតផលសម្រករាង សម្រកក្បាលពោះ និងផលិតផលធ្វើឱ្យស្បែកស្អាតជាច្រើនទៀតផងដែរ៕​

សាប៊ូកក់សក់ និងបន្ទន់ M.ry
សាប៊ូកក់សក់ និងបន្ទន់ M.ry
ផលិតផល M.ry Cosmetic
ផលិតផល M.ry Cosmetic

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេកអ្នកនាង ប៉េង ម៉ារី ផ្ទាល់ ដែលមានឈ្មោះថា Peng Mary ។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T