Juventus ចូលខ្លួនប្រជែង ក្លិបយក្សនៅអង់គ្លេសពីរ ទិញយកអតីតដៃគូ Ronaldo ពី R. Madrid

//s6.kh1.co/ba/ba3f247fc5375e6fde53a02791f60a7595d8905f.jpg
កីទ្បា

 ១៨-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អ៊ីតាលី៖ សេះបង្កង់ Juventus កំពុងតែសម្លឹងឃើញកីឡាករតម្លៃខ្លួន ៦៦លានផោនរបស់ Real Madrid ខ្សែបម្រើប្រយុទ្ធ Isco ដែលជាគោលដៅទិញចូលរបស់ Manchester City និង Liverpool នៅទីផ្សាររដូវក្ដៅលើកក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Isco 
កីឡាករ Isco 

កីឡាករដែលជាអ្នកនាំលេងក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ Isco បានសម្រេចចិត្តនឹងបន្តរដូវកាលថ្មីនេះនៅកីឡដ្ឋាន Bernabeu ដោយសង្ឃឹមថានឹងអាចមានឱកាសបង្ហាញខ្លួនលើទីលានបានច្រើនក្រោមការដឹកនាំរបស់លោក Zinedine Zidane។

ប្រភពពីកាសែតក្នុងប្រទេសអ៊ីតាលី Calciomercato បានរាយការណ៍មកថាជើងឯក Serie A រដូវកាលមុន Juventus បានដាក់ការចង់បានទៅលើកីឡាករវ័យ ២៧ឆ្នាំ Isco។ បន្ថែមលើសពីនេ វីរបុរសរបស់ក្រុមជម្រើសជាតិអ៊ីតាលីលោក Andre Pirlo ក៏បានប្រាប់ Juventus ឲ្យទិញយក Isco ផងដែរ ក្រោយលេចឭដំណឹងមកថាមានក្លិបនៅ Premier League ចង់បានកីឡាកររូបនេះ។

កីឡាករ Isco 
កីឡាករ Isco 

អ្នកចាត់ការទូទៅរបស់ Man City លោក Pep ចង់បានកីឡាកររួមជាតិ Isco ដើម្បីទៅជំនួសកន្លែងរបស់ខ្សែបម្រើចាស់វស្សា David Silva ដែលនឹងចាកចេញនៅដំណាច់រដូវកាលនេះ។ ខណៈគ្រូបង្វឹករបស់ហង្សក្រហម Liverpool លោក Jurgen Klopp ក៏ចង់បាន Isco ដូចគ្នា ដោយលោកគិតថារបស់ក្រុមលោកដូចជាខ្វះអ្វីម្យ៉ាងនៅតំបន់បម្រើ។

កីឡាករ Isco 
កីឡាករ Isco 

គួរឲ្យដឹងដែរថា Isco ទើបតែបង្ហាញខ្លួនជម្រើសដំបូងក្នុងរដូវកាលនេះឲ្យ Real Madrid បាន១ដងប៉ុណ្ណោះ ហើយគេក៏ខកខានក្នុងការបង្ហាញខ្លួនឲ្យ Real Madrid ក្នុងជំនួបជាមួយ PSG នៅយប់នេះផងដែរ ដោយសារបញ្ហារបួស៕

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T