LACOSTE X ROLAND-GARROS 2019: COLLECTION “សម្រាប់នៅក្នុង & នៅក្រៅទីលានប្រកួត” & COLLECTION ចម្រុះសម្រាប់កីឡាវាយកូនបាល់ Tennis

//s5.kh1.co/1f/1fa28ee4a1fbab65e4a41e05b7f9a6ba1dd81be2.jpg
យល់ដឹង

 ១៩-កញ្ញា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

មួយឆ្នាំបន្ទាប់ពីការប្រកាសភាពជាដៃគូថ្មីរវាង Roland-Garros និង Lacoste ឡូហ្គោរូបក្រពើនិងឡូហ្គោកម្មវិធីប្រកួតនឹងមានវត្តមាននៅលើ ម៉ូតសំលៀកបំពាក់ប្រចាំថ្ងៃ និងសំលៀកបំពាក់ក្នុងពេលប្រកួតរហូតដល់ឆ្នាំ 2025 ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

COLLECTION ចម្រុះសម្រាប់កីឡាវាយកូនបាល់

ជាមួយនឹង collection នេះ Lacoste បានផ្តើមចញពីសភាពជាកីឡាសុទ្ធសាទ ទៅកាន់វប្បធម៌មួយដ៏ពេញនិយម ហើយលេងជាមួយនឹងការស្លៀកពាក់ម៉ូតវាយកូនបាល់ tennis និងម៉ូតភាពទាន់សម័យ។

https://s4.kh1.co/__image/w=650,h=197,q=100/c0/c0cdc4688a1a227f0b20f411010c65affbfdc897.jpg

COLLECTION សំរាប់ការប្រកួត - នៅក្នុងទីលានប្រកួត

Collection របស់លោក Novak Djokovic អ្នកតំណាងម៉ាក Lacoste លោក Novak Djokovic នឹងស្លៀកសំលៀកបំពាក់ 2ឈុត គឺ ពណ៌ទឹកក្រូចស្រស់ និងពណ៌ខ្មៅ/ស ដើម្បីបង្ហាញខ្លួននៅលើទីលានវាយកូនបាល់ (Tennis) ប្រភេទដីឥដ្ឋនៅទីក្រុងប៉ារីស។ ការបំផុសគំនិតនៃចលនានិងល្បឿនដែលត្រូវបានបោះពុម្ភជាមួយនឹងបន្ទាត់ឆ្នូត ជួយបន្ថែមភាពស៊ីជម្រៅដែលពោរពេញដោយបច្ចេកទេសទៅកាន់សាច់ក្រណាត់អាវ ដែលមានឆ្នូតពណ៌សជាគូនឹងខោកីឡាខ្លីពណ៌ស ហើយផ្ទុយពីនេះ ឆ្នូតពណ៌ខ្មៅរលោង ឬពណ៌ទឹកក្រូចក៏ជាគូនឹងខោកីឡាខ្លីនោះផងដែរ ។

https://s5.kh1.co/__image/w=650,h=435,q=100/1c/1c5aa6aed2c3c41edcd6466eb8c3b9b8364c1ae3.jpg

COLLECTION សំរាប់ការរស់នៅប្រចាំថ្ងៃ

នៅក្រៅទីលានប្រកួត LACOSTE បានក្លាយជាដៃគូដ៏យូរអង្វែងរបស់កម្មវិធីប្រកួតកីឡាវាយកូនបាល់ Grand Slam ចាប់តាំងពីឆ្នាំ 1971 ហើយ LACOSTE នឹងបង្ហាញពី collection សំរាប់ការរស់នៅប្រចាំថ្ងៃដែលបានរួមសហការគ្នាជាមួយ Roland-Garros ដើម្បីអបអរការប្រកួត French Open ឆ្នាំ 2019 ។ នេះជា collection តែមួយគត់សម្រាប់បុរស ស្ត្រី និងកុមារ ដែលបានចូលរួមវិភាគទានចំពោះប្រវត្តិសាស្រ្តនៃការប្រកួតដ៏ល្អឥតខ្ចោះនេះគឺ ភាពឡូយឆាយនិងកីឡារបស់ជនជាតិបារាំង (French chic and sport) ។

https://s5.kh1.co/__image/w=650,h=322,q=100/1f/1fa28ee4a1fbab65e4a41e05b7f9a6ba1dd81be2.jpg

ប្រិយមិត្ដអាចរកជាវបានដោយចូលទៅកាន់គេហទំព័រ https://lacostecambodia.com/contact/ 

Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T