ចំរើន សុភ័ក្រ តែងខ្លួនយ៉ាងសមសួន ក្នុងឈុតប្រពៃណី​ពណ៌លឿង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

//s5.kh1.co/ab/ab16eb881af081b3771b5990fd8b8ecd2fa24952.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលមហាជនបានជ្រាបរួចមកហើយពី កញ្ញា ចំរើន សុភ័ក្រ ដែលជាបេក្ខភាពក្នុងកម្មវិធី The Voice Cambodia និងបានក្លាយជា តារាចម្រៀងដ៏ពេញនិយមមួយរូប ប្រចាំផលិតកម្មហង្សមាស ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីទឹកដមសម្លេងពិរោះរណ្ដំ អាចបកស្រាយគ្រប់បទចម្រៀងហើយ ចំរើន សុភ័ក្រ បានទាញយកប្រជាប្រិយភាពពី ហ្វេនៗបានយ៉ាងច្រើន ដោយសារតែ​ ស្ទាយ៍រៀបចំតុបតែងខ្លួនបានយ៉ាងកាលីប ទាន់សម័យផងដែរ។

លើសពីនេះ  តារាចម្រៀងរូបនេះ ហាក់ដូចជាមានចិត្ត ងប់ងល់ជាមួយនឹង ពណ៌លឿងយ៉ាងខ្លាំង ជាពិសេស  សម្លៀកបំពាក់តែម្ដង នាងនិយមស្លៀកក្នុង ឈុតលឿងជានិច្ច។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ស្របពេលដែលជា រដូវកាលកាន់បិណ្ឌផងនោះ ចំរើន សុភ័ក្រ បានស្លៀកពាក់យ៉ាងសមសួន ក្នងឈុតប្រពៃណីខ្មែរ អាវពណ៌ស ជាមួយសំពត់ហូលពណ៌លឿង អមដោយទឹកមុខស្រស់ថ្លាប្រិមប្រិយ មើលទៅលេចធ្លោ តាមបែបនារីខ្មែរតែម្ដង។

ក្នុងនោះដែរ បន្ទាប់ពីឃើញ រូបភាពប៉ុន្មានសន្លឹកនោះហើយ មានអ្នកគាំទ្រមិននាក់ទេ បានបញ្ចេញមតិសរសើរដល់ សុភ័ក្រ ដែលចេះរៀបចំខ្លួន គួរឲ្យចាប់អារម្មណ៍ ត្រូវនឹងវប្បធម៌ខ្មែរ បែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

កញ្ញា ចំរើន សុភ័ក្រ
កញ្ញា ចំរើន សុភ័ក្រ
កញ្ញា ចំរើន សុភ័ក្រ
កញ្ញា ចំរើន សុភ័ក្រ
កញ្ញា ចំរើន សុភ័ក្រ ក្នុងឈុតប្រពៃណី
កញ្ញា ចំរើន សុភ័ក្រ ក្នុងឈុតប្រពៃណី
កញ្ញា ចំរើន សុភ័ក្រ ក្នុងឈុតប្រពៃណី
កញ្ញា ចំរើន សុភ័ក្រ ក្នុងឈុតប្រពៃណី
កញ្ញា ចំរើន សុភ័ក្រ ក្នុងឈុតប្រពៃណី
កញ្ញា ចំរើន សុភ័ក្រ ក្នុងឈុតប្រពៃណី
កញ្ញា ចំរើន សុភ័ក្រ ក្នុងឈុតប្រពៃណី
កញ្ញា ចំរើន សុភ័ក្រ ក្នុងឈុតប្រពៃណី
ចំរើន សុភ័ក្រ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T