តូចតែខ្លួន​ តែសមត្ថភាពខ្លឹម ហើយខ្លាំងតែម្តង OPPO A9-2020!

//s5.kh1.co/1d/1d75b1862b072ce95d46e28626e928b1e5461b28.jpg
បច្ចេកវិទ្យា

 ១៨-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការទីផ្សារទូរស័ព្ទជាបន្តបន្ទប់រួចមក ក្រុមហ៊ុនទូស័ព្ទដៃ OPPO ដែលឈរលើលេខរៀងជួរមុខនៅកម្ពុជា បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO_A9_2020 របស់ខ្លួន ដែលមានសមត្ថភាពខ្ពស់លើសពីតម្លៃរំពឹងទុក ក្នុងការរណ្តំចិត្តអ្នកគាំទ្រ និងមានអ្នកកុម្ម៉ង់ទុក (Pre-Order) ច្រើនសន្ធឹកសន្ធាប់ក្រោយពី OPPO បានបញ្ចេញសមត្ថភាពពិតរបស់ A9-2020 ដែលឈរនៅលើកម្លាំងថ្ម 5000mAh លើសពីថាមពលថ្មនៃម៉ូឌែលមុនៗ បំពាក់កាមេរ៉ាក្រោយ៤គ្រាប់ និងកាមេរ៉ាមុខ១គ្រាប់ ប្រើ Snapdragon 665 ដែលមើលទៅវាតូចតែខ្លួនតែសមត្ថភាពខ្លឹមតែម្តង ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ព្រើតគ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
OPPO_A9_2020
OPPO_A9_2020

បើចង់ជ្រាបច្បាស់សូមស្តាប់បទពិសោធន៍របស់ក្រុមតារាចម្រៀង និងក្រុម YouTuber ប្រុសស្រីល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជាដូចតទៅ៖

វីដេអូ

អ្វីដែលសំខាន់ក្នុងវីដេអូនេះ តារាចម្រៀងល្បី និងជាតារាតំណាងទូរស័ព្ទដៃ OPPO ប្រចាំនៅកម្ពុជាអ្នកនាង ពេជ្រ សោភា មើលទៅហាក់ដូចជាជក់ចិត្តស្តូកតែម្តងចំពោះសមត្ថភាព និងតម្លៃរបស់ស្មាតហ្វូនស៊េរី OPPO_A9_2020 ដោយអ្នកនាងបានលើកឡើងថា៖

«ថ្មី ហើយប្លែក ទូរស័ព្ទ OPPO_A9_2020 តម្លៃត្រឹមតែ ២៨៩ ដុល្លារតែប៉ុណ្ណោះ មានកាមេរ៉ា ៤ គ្រាប់….WOW»។

ចំណែកឯតារាចម្រៀងប្រុសស្រស់សង្ហាលោក Step ស្រឡាញ់ត្រង់កម្លាំងម៉ាស៊ីនដោយសរសើរថា៖

«OPPO A9 ឆ្នាំ 2020 ល្បឿនលឿន ដើរយ៉ាងរលូន ជាមួយ Snapdragon 665»។  

ក្រៅពីលង់នឹងរូបរាង និងការរចនានៃស្មាតហ្វូនស៊េរី OPPO_A9_2020 តារាចម្រៀងស្រីមានរូបឆោមស្រស់សោភាកញ្ញា រ៉េត ស៊ូហ្សាណា បានឲ្យដឹងថា៖

«OPPO A9 2020 បំពាក់កាមេរ៉ា ៤ គ្រាប់ ថតប្លង់ទូលាយ គុណភាពច្បាស់ទំហំរហូតដល់ទៅ ៤៨ MP»។ 

មិនត្រឹមតែប៉ុណ្ណោះលោក RavenBlaze ដែលជាតារា YouTuber ដ៏មានប្រជាប្រិយភាពបានឲ្យដឹងថា៖   

«OPPO_A9_2020 ថាមពលថ្ម5000mAh លេងហ្គេមមួយថ្ងៃពេញ យ៉ាងណាក៏មិនងាយអស់ថ្មដែរ! លេងហ្គេមទាល់តែហើមដៃ ក៏មិនងាយអស់ថ្មដែរ»។     

OPPO_A9_2020
OPPO_A9_2020

គួររំលឹកថា OPPO A9 2020 ជាស្មាតហ្វូនកូនពៅក្នុងត្រកូល A ដែលមានបំពាក់នូវកាមេរ៉ាបួនដំបូងគេរបស់ OPPO ថតរូបបាន៤ស្ទីលខុសប្លែកពីគ្នា ដោយកាមេរ៉ាមេទំហំ 48MP និង ៤គ្រាប់មុខក្រោយផ្សេងទៀត អេមហ្មង! ហើយវាមានថាមពលថ្ម 5000mAh មាន RAM 8GB និងអង្គផ្ទុកទិនុ្នន័យ 128GB ប្រតិបត្តិការដោយ ColorOS 6.1 ភ្ជាប់បន្ទះឈីប Snapdragon 665 កម្លាំងម៉ាស៊ីនខ្លាំង និងដំណើរការលឿន។ ដូច្នេះហ្វេនៗកុំគិតយូរពេកល្អទាំងរូបឆោម ល្អទាំងតម្លៃត្រឹមតែ ២៨៩ ដុល្លារ។

កក់ពីឥឡូវទៅលោកអ្នកនឹងចំណេញការដូជាច្រើនសន្ធឹកសន្ធាប់មុនរដូវបុណ្យភ្ជុំនេះ បើចង់ដឹងព័ត៌មានលម្អិតសូមចូលទៅកាន់ Link Facebook ផ្លូវការរបស់ OPPO នៅកម្ពុជាគឺ  https://www.facebook.com/OPPOCAMBODIA/?_rdc=1&_rdr និង Instagram  https://bit.ly/2ZsPjg0 ព្រមទាំង Channel YouTube : https://bit.ly/2Zqgq7C

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T