​អនិច្ចាណាស់! មួយប៉ប្រិចភ្នែកឆក់យកជីវិតឪពុក​និងកូនក្នុងភ្នក់ភ្លើង ផ្អើលច្រាំងចំរេះ២ (មានវីដេអូ)

//s4.kh1.co/98/9801793543e2435fe49214cf4c6be40f0ca04067.jpg
សង្គម

 ១៧-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា មានករណីអគ្គិភ័យបានឆាបឆេះ​ផ្ទះប្រជា​ពលរដ្ឋ​​ខ្មែរអ៊ិស្លាម​ជា​ច្រើន​ខ្នង និង​បណ្តាល​ឱ្យ​ស្លាប់ទាំង​ឪពុក​និងកូនកូន​ប្រុស​ម្នាក់ ​។ ខណៈអគ្គិភ័យ​កំពុងឆាបឆេះផ្ទះប្រជា​ពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅនេះ ត្រូវបាន​រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង​កំពុងចុះ​មកជួយអន្តរា​គមន៍​​បាញ់ទឹកពន្លត់​ផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍​ខាងលើ​​នេះបានកើតឡើង​​​កាលពីវេលាម៉ោង​​​១២​និង​​២០នាទីថ្ងៃត្រង់ថ្ងៃទី​១៧ កញ្ញា ឆ្នាំ​២០១៩ នៅ​​ម្តុំ​​វិហារអ៊ិស្លាម គីឡូម៉ែត្រលេខ​៨ តាមបណ្តោយផ្លូវជាតិលេខ​​​៥ ក្នុងភូមិឃ សង្កាត់ច្រាំង​ចំរេះទី​២ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះទាំង​២នាក់​ឪពុកនិង​កូន​ខាង​លើ ​រួមមាន​​ឪពុក​ឈ្មោះលី ឡោះ ​បាន​រង​របួសធ្ងន់ ក្រោយមក​ក៏បានស្លាប់ ​ចំណែក​កូនប្រុសឈ្មោះសៃ ហ៊ូឡោះ អាយុ​​​១១​ឆ្នាំ ត្រូវបានគេអះអាង​ថា មានសតិមិនគ្រប់ ត្រូវភ្លើងឆេះខ្លោច បណ្តាល​ឱ្យ​ស្លាប់ផងដែរ​ ។ ​

តាមសេចក្តីរាយការណ៍​បានបន្ត​ទៀត​ថា គិតមកត្រឹម​វេលាម៉ោង​​​១​និង​រសៀលថ្ងៃដដែល អគ្គិភ័យ​បាន​រលត់ទៅវិញ បណ្តាល​ឱ្យ​រង​ការខូចខាត​ផ្ទះ​ចំនួន​១១​ខ្នង ក្នុងនោះ​ផ្ទះ​ចំនួន​៦ខ្នងត្រូវភ្លើងឆេះទាំងស្រុង ចំណែក​​​ផ្ទះ​ចំនួន​៥ខ្នងទៀត ដោយ​ផ្ទះ​ខ្លះ​ត្រូវភ្លើងឆេះអស់មួយ​ចំហៀង និងផ្ទះខ្លះត្រូវភ្លើងឆេះអស់ដំបូល ហើ​យ​រថយន្តពន្លត់អគ្គិភ័យ​ដែល​ចុះមកជួយ​អន្តរាគមន៍​​​ក្នុងហេតុការណ៍ខាងលើ​មាន​ចំនួនសរុប​​២៦គ្រឿង ​។ ទោះបីយ៉ាង​ណា គេមិនទាន់​ដឹងពីមូលហេតុ​នៅឡើយទេ ។ ព័ត៌មាន​លម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

https://s4.kh1.co/__image/w=650,h=379,q=100/6d/6d17b3de17fce705c07d6ee0eb29785f43f6f48c.jpg
https://s4.kh1.co/__image/w=650,h=379,q=100/ce/ce381c014a1b4ff50258131b9e1ab207183eac13.jpg
https://s6.kh1.co/__image/w=650,h=379,q=100/5c/5c04b8bee56b7088f3d4afe117d4d23fc6a45316.jpg
https://s5.kh1.co/__image/w=650,h=379,q=100/d7/d7d6bce407c9800964107cb14c4bbff2316abca0.jpg
https://s6.kh1.co/__image/w=650,h=379,q=100/54/541dd75818eed6145c2c19fe114c315c929b20ae.jpg
https://s4.kh1.co/__image/w=650,h=379,q=100/f1/f169fd2640797353f0a7a648cf1a40cf573b115c.jpg
https://s5.kh1.co/__image/w=650,h=379,q=100/af/af07762c47e299efef12fe73efeee476007089db.jpg
https://s6.kh1.co/__image/w=650,h=379,q=100/20/20ffa51426f68a626d7c03ca2c22b3cc74a1a02c.jpg
https://s4.kh1.co/__image/w=650,h=379,q=100/92/92fda0c9de24592fde44866ff62f1693f331294c.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T