តារាទាំងនេះ ត្រូវបានគេជ្រើសរើសជាតារាស្រី ដែលមានដងខ្លួនស្អាត ទោះតែងខ្លួនបែបណាក៏សម!

//s5.kh1.co/76/76ffb078920c2d3ec48e660ae3e5302db1082072.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ វេបសាយរបស់ប្រទេសកូរ៉េដែលមានឈ្មោះថា insight បានធ្វើការជ្រើសរើសតារាស្រីចំនួន៦រូប  ដែលមហាជនទទួលស្គាល់ថា ពួកគេមានដងខ្លួនស្អាត ទោះបីជាស្លៀកសម្លៀកបំពាក់បែបណា ក៏នៅតែស្រស់ស្អាត សាកសម និងមានភាពលេចធ្លោជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងថាតារាស្រីទាំង៦ ដែលជម្រើសមកក្រុមចម្រៀងផ្សេងៗគ្នានោះមានតារាណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖

១. Joy ក្រុម Red Velvet

បើនិយាយពីតារាស្រីរូបរាងស្រស់ស្អាត នោះមិនអាចរំលងសមាជិកក្រុម Red Velvet ម្នាក់នេះបានទេ។ ជាពិសេសរាល់ពេលដែលនាងស្លៀកពាក់រឹបរាងម្តងៗ គឺពិតជាស៊ិចស៊ីខ្លាំងតែម្តង។

Joy 
Joy 

២. Jung Eun-ji ក្រុម APINK

មានអ្នកគាំទ្រនារីជាច្រើន លួចច្រណែននឹងរូបរាងរបស់នាងស្ទើរតែគ្រប់ៗគ្នា ព្រោះ Jung Eun-ji មានចង្កេះមូលក្លំ សាកសមខ្លាំងទោះបីជានាងស្លៀកខោ ឬរ៉ូប គឺមើលទៅស្រស់ស្អាតទាក់ទាញតែម្តង។

Jung Eun-ji 
Jung Eun-ji 

៣. Kim Min-ju ក្រុម IZ*ONE

ដូចប្រិយមិត្តដឹងស្រាប់ហើយ ក្រុម IZ*ONE មានស្ទាយ៍តែខ្លួនបែបCute Cute ប៉ុន្តែអ្នកគាំទ្របានចាប់អារម្មណ៍ឃើញថា សមាជិកម្នាក់របស់ក្រុមគឺ Kim Min-ju នាងមានដងខ្លួនដ៏ស្រស់ស្អាត បើទោះបីជានាងមិនសូវស្លៀកពាក់ខោអាវរឹបរាង ឬតែងខ្លួនបែបស៊ិចស៊ីយ៉ាងណាក្តី។

Kim Min-ju
Kim Min-ju

៤. Hwasa ក្រុម MAMAMOO

Hwasa ជាតារាចម្រៀងស្រីមួយរូបដែលមានរាងស៊ិចស៊ីខ្លាំង ហើយមិនត្រឹមតែរាងទេ សូម្បីតែការតែងខ្លួនរបស់នាងក៏មិនធម្មតាដែរ។ ជាពិសេសរាល់ពេលឡើងសម្តែងនៅលើឆាកម្តងៗ ការស្លៀកពាក់របស់នាងមានភាពទាក់ទាញខ្លាំង ធ្វើឲ្យអ្នកទស្សនាគយគន់មិនចង់ដាក់ភ្នែក។

Hwasa
Hwasa

៥. Yeon Woo ក្រុម MOMOLAND

ស្រីស្រស់រូបនេះ ក៏ស្ថិតនៅក្នុងចំណោមតារាស្រីដងខ្លួនស្អាតទាំង៦ដែរ។ Yeon Woo មានរូបរាងខ្ពស់ស្រឡូនស្អាត ស្លៀកឈុតបែបណាក៏ស្អាត ហើយពេលនាងរាំនៅលើឆាកវិញ រឹតតែឆក់យកបេះដូងអ្នកគាំទ្រតែម្តង។

Yeon Woo
Yeon Woo

៦. Lisa ក្រុម BLACKPINK

សមាជិកកូនពៅរបស់ BLACKPINK រូបនេះមានកម្ពស់១៦៧សង់ទីម៉ែត្រ ប៉ុន្តែដោយ Lisa មានរាងស្រឡូនស្អាត ទើបធ្វើឲ្យនាងមើលទៅហាក់ដូចជាខ្ពស់ លើសពីកម្ពស់ពិត។ ជាក់ស្តែងគ្រប់គ្នាតែងសង្កេតឃើញថា នាងស្លៀកពាក់បែបណាក៏សាកសមដែរ មិនថាខោ សំពត់ ឬក៏រ៉ូបនោះទេ។

Lisa 
Lisa 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T