បើហ៊ានតែធ្វើបែបនេះដាក់នាង Lee Hyori នឹងប្រកាសលែងលះភ្លាម ទោះស្រលាញ់ប៉ុណ្ណាក៏ដោយ

//s6.kh1.co/2a/2a46cb35c8b3ff8db863fe0b85dd9527e080be18.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាស្រីជើងចាស់ Lee Hyori បានបង្ហាញខ្លួនក្នុងកម្មវិធី You Are My Destiny។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកម្មវិធី តារាស្រីរូបនេះបាននិយាយអំពីលក្ខខណ្ឌមួយ ដែលជីវិតអាពាហ៍ពិពាហ៍របស់នាងនិងស្វាមី អាចឈានដល់ការលែងលះ។ Lee Hyori បានអះអាងយ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើស្វាមីរបស់នាងទៅលង់ស្នេហ៍ស្រីផ្សេង ឬបោកប្រាស់នាងត្រឹមតែម្ដង នាងនឹងលែងលះជាមួយគេភ្លាម ដោយគ្មានការគិតជាលើកទីពីរឡើយ។

ជាការពិតណាស់ លក្ខខណ្ឌរបស់តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗកាន់តែចាប់អារម្មណ៍ខ្លាំង ព្រោះតែមួយរយៈក្រោយមកនេះ ដំណឹងនៃការលែងលះគ្នារបស់តារាល្បីៗ បានកើតមានច្រើនដង។​

Lee Hyori បានបន្តប្រយោគចាក់ដោតចិត្តមួយទៀតថា នាងនឹងមិនស្អប់ស្វាមីនោះទេ ទោះបីជាលែងលះគ្នាទៅហើយក៏ដោយ នាងគ្រាន់តែមិនអាចទ្រាំរស់នៅ ជាមួយបុរសដែលមានចិត្តមិនស្មោះតែប៉ុណ្ណោះ៕

ចុះបើជាប្រិយមិត្តវិញ តើយល់យ៉ាងណាដែរចំពោះចំណុចនេះ?

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Lee Hyori
រូបភាព Lee Hyori
រូបភាព Lee Hyori
រូបភាព Lee Hyori
រូបភាព Lee Hyori និងស្វាមី
រូបភាព Lee Hyori និងស្វាមី
រូបភាព Lee Hyori និងស្វាមី
រូបភាព Lee Hyori និងស្វាមី
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T