ឡូយណាស់! តារាខ្មែរពីរដួង មានឱកាសបង្ហាញមុខសម្តែងលើឆាកតន្ត្រីក្នុងប៉ុស្តិ៍ទូរទស្សន៍កូរ៉េ (មានវីដេអូ)

//s6.kh1.co/ed/edaf65d9a8bd61bff311e43c5d84c7cd63aeb3e8.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែន ដោយកាលពីថ្មីៗនេះ តារាចម្រៀងខ្មែរពីរដួងគឺកញ្ញា មីណា និងលោក បូបូ ជ្រកក្រោយផលិតកម្ម K’ve Entertainment មានៅឱកាសបង្ហាញមុខ និងសម្តែងលើឆាកតន្ត្រីក្នុងប៉ុស្តិ៍ទូរទស្សន៍កូរ៉េខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ សម្រាប់ឆាកតន្ត្រីនោះគឺតារាវ័យក្មេងទាំងពីរដួងនោះ បានសម្តែងក្នុងកម្មវិធីតម្ត្រី Show Up ដោយកញ្ញា មីណា បានច្រៀងបទថ្មីរបស់ខ្លួនមានចំណងជើងថា “Love Tonight” និងលោក បូបូ បានច្រៀងបទ “I Need”

យ៉ាងណាមិញ នេះគឺជាលើកទីមួយហើយសម្រាប់តារាចម្រៀងខ្មែរ បានបង្ហាញមុខនៅក្នុងប៉ុស្តិ៍ទូរទស្សន៍កូរ៉េបែបនេះ។ ហើយមិនត្រឹមតែប៉ុណ្ណោះ សម្រាប់ការសម្តែងរបស់អ្នកទាំងពីរ ថែមទាំងបង្ហាញអក្សរខ្មែរ នៅក្នុងបទចម្រៀងថែមទៀតផង។

ទោះជាយ៉ាងណាក្តី សម្រាប់ការបង្ហាញមុខរបស់តារាខ្មែរទាំងពីរដួងនៅក្នុងប៉ុស្តិ៍ទរទស្សន៍កូរ៉េនេះ ពិតជាធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនភ្ញាក់ផ្អើលមែនទែន ហើយគ្រប់គ្នាក៏សង្ឃឹមថា ការសម្តែងរបស់ពួកគេនឹងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្របរទេសផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ការសម្តែងរបស់ មីណា
ការសម្តែងរបស់ មីណា
ការសម្តែងរបស់ មីណា
ការសម្តែងរបស់ មីណា
ការសម្តែងរបស់ បូបូ
ការសម្តែងរបស់ បូបូ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T