អុញ​នុះ! លេង Surprise កណ្តាល​ផ្សារ​អ៊ីចឹង​ម៉ង សង្ស័យ នី មុន្នី​នាថ​ មានដំណឹងល្អឆាប់ៗ!

//s4.kh1.co/9d/9dc44bd1062999127d44047f2447b6f16f5a74e4.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាល​ពីពេល​ថ្មីៗ​នេះ នី មុន្នីនាថ ដែល​គេ​ស្គាល់​ថា​ជា​តារា​សម្តែង​ស្រីដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​ក្នុង​ព្រះរាជាណាចក្រកម្ពុជានោះ បានមាន​រឿង​កើត​ឡើង​ដ៏គួរឱ្យ​ភ្ញាក់​ផ្អើលមួយ​លើនាង​​ ចំ​កណ្តាល​ផ្សា​រ​អូឡាំ​ពិក​តែ​ម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នី មុន្នីនាថ នៅផ្សារអូឡាំពិក
នី មុន្នីនាថ នៅផ្សារអូឡាំពិក

តាម​រយៈ​រូបថត​ ៣​ សន្លឹកដែល​​​តួឯកស្រីក្នុង​រឿង​ «មុខកាំបិតមុខស្នេហ៍» នី មុន្នីនាថ បានបង្ហោះក្នុងបណ្តាញសង្គមនោះ គឺនាងកំពុង​តែ​ដើរ​ផ្សារ​​ ក៏​ស្រាប់​តែ​មានមាន​បុរស​អាថ៌កំបាំង​ម្នាក់​ បាន​ពាក់ស្រោម​មុខ​តុក្កតា យក​ផ្កា​មក​ Surprise ​តារា​ស្រីរូប​នេះ​ ធ្វើ​ឱ្យ​ហ្វេន​នាង​ ដែល​នៅ​ផ្សារ​ស្រឡាំង​កាំង​គ្រប់​គ្នា។

ភ្ជាប់ជាមួយរូបភាព នាងបានសរសេររៀបរាប់ថា៖

“បងជាអ្នកណា? ហេតុអីចូលមកធ្វើរឿងល្អក្នុងជីវិតរបស់អូន ផ្តល់ក្តីស្រលាញ់ ផ្តល់ភាពកក់ក្តៅដល់អូន ធ្វើឱ្យក្តីសុបិនរបស់អូនបានសម្រេច នេះជាសុបិនមែនទេ?​ ម្ចាស់ខ្សែក”។

ជាក់ស្តែងសម្រាប់​បុរស ដែល​នៅ​ក្នុង​រូប​តុក្កតា​នោះ​ជានរណា នី មុន្នីនាថ​ ប្រាប់ថា​សុំលាក់សិន​ ដោយ​សុំចិត្តហ្វេនទាំងអស់ រង់ចាំអ៊ុត​មើល​ពី​ដំណឹង​ល្អ​មួយនេះឆាប់ៗ៕

នី មុន្នីនាថ នៅផ្សារអូឡាំពិក
នី មុន្នីនាថ នៅផ្សារអូឡាំពិក
នី មុន្នីនាថ នៅផ្សារអូឡាំពិក
នី មុន្នីនាថ នៅផ្សារអូឡាំពិក
នី មុនីនាថ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T