ចាប់ជនជាតិចិន ៦នាក់ នៅក្រុងព្រះសីហនុ ក្រោយប្លន់ចិនដូចគ្នា នៅក្នុងខារ៉ាអូខេ «បុកឃីង ហូម ផាលីស»

//s4.kh1.co/51/51d6288b72a5bfa8cea094969512906b14471412.jpg
សង្គម

 ១៧-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិន មួយក្រុមមានគ្នាចំនួន ៦នាក់ ក្រោយធ្វើសកម្មភាពវាយប្លន់បុគ្គលិកជាជនជាតិចិនដូចគ្នាបានសម្រេច នៅក្នុងខារ៉ាអូខេ យីហោ «បុកឃីង ហូម ផាលីស» ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ត្រីអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ឱ្យដឹងថា កាលពីកណ្តាលអាធ្រាត្រ មានការផ្អើលដោយមានជនជាតិ ចិនមួយក្រុមមានជិត ១០នាក់ បានចូលមកកន្លែងទទួលភ្ញៀវ ហើយបានធ្វើសកម្មភាពវាយជនជាតិចិន ឈ្មោះ LONG HUAYOU ភេទប្រុស កាន់លិខិតឆ្លងដែន EE២២៩៣១៣៨ មុខរបបុគ្គលិក ផ្នែកចិតផ្លែឈើ នៅក្នុងហាងកន្លែងកើតហេតុខាងលើ រួចប្លន់យកលុយពីជនរងគ្រោះចំនួន២.០០០ដុល្លារ រួចគេចខ្លួនបាត់តាមរថយន្តម៉ាកលុច្សស៊ីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AK-7888។

មន្ត្រីអាវុធហត្ថខេត្តរូបនោះបានបញ្ជាក់ថា ក្រោយពីជនជាតិចិនមួយក្រុមមានបក្ខពួក ០៦នាក់ ធ្វើសកម្មភាពវាយប្លន់យកប្រាក់ពីហាងខារ៉ាអូខេឈ្មោះ «បុកឃីង ហូម ផាលីស» ខាងលើរួចមក មិនបានប៉ន្មានម៉ោងផង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។

បច្ចុប្បន្នជនសង្ស័យជនជាតិចិនទាំង ៦នាក់ រួមជាមួយវត្ថុតាងជាច្រើន ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងធ្វើការ សាកសួរស្រាវជ្រាវតាមនីតិវិធីច្បាប់៕

https://s4.kh1.co/__image/w=650,h=488,q=100/20/2049d294a78366e5fb21eb1df9ccdcbc18ba9a20.jpg
https://s4.kh1.co/__image/w=650,h=488,q=100/b6/b65df060b6c1f98baf570369266843609199179e.jpg
https://s4.kh1.co/__image/w=650,h=867,q=100/9b/9b46480b7c1e5d799620a7ad09f46aea422cb38b.jpg
https://s4.kh1.co/__image/w=650,h=867,q=100/63/63bac64338bcc98d028d74999ff65c7a1282a576.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T