អ្នកណាក៏សរសើរដែរ ពេលឃើញ សុខ ស្រីនាង តែងខ្លួនយ៉ាងសមសួន ជានារីខ្មែរបែបនេះ

//s4.kh1.co/25/25ffa8da8501d30428be5613c8e14cae7ff67a5b.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ អ្នកនាង សុខ ស្រីនាង ដែលប្រិយមិត្តរាល់គ្នា បានស្គាល់យ៉ាងច្បាស់  តាមរយៈទឹកដមសម្លេងផ្អែមស្រទន់ ដែលជាហេតុធ្វើឲ្យនាង មានឈ្មោះបោះសម្លេងមិនណយទេ ក្នុងវិស័យសិល្បៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើទោះជាតារាស្រីរូបនេះ ជាប់ឈ្មោះជា អ្នកមេម៉ាយក៏ដោយ តែបើងាកមកមើលសម្រស់និងស្ទាយ៍តុបតែងខ្លួនវិញ មានភាពទាន់សម័យ មិនចាញ់ក្រមុំៗប៉ុន្មានទេ។ ជាពិសេស សុខ ស្រីនាង បានឆាបយកបេះដូងពី ហ្វេនៗបានមិនចេះតិច ដោយសារតែស្ទីលតែងខ្លួនបានលេចធ្លោ តាមបែបសុភាពរបស់នាងផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ស្របពេលដែលជា ពេលកាន់បិណ្ឌផងនោះ សុខ ស្រីនាង បានបង្ហាញវត្តមាននៅវត្តព្រែកឯង ជាមួយនឹងអ្នកម្ដាយ ជាទីស្រលាញ់។ បន្ថែមពីនេះ សុខ​ ស្រីនាង បានធ្វើឲ្យហ្វេនៗនៅទីនោះ ចោលក្រសែភ្នែក មើលនាងគ្រប់គ្នា ព្រោះតែសម្រស់ ដ៏ស្រស់សោភា ក្នុងឈុតសម្លៀកបំពាក់អាវស ជាមួយសំពត់វែង អមមកជាមួយនឹងស្នាមញញឹមស្រស់ថ្លា សមជានារីខ្មែរយ៉ាងខ្លាំង។

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម មានអ្នកគាំទ្រ របស់នាងជាច្រើន បានបញ្ចេញអារម្មណ៍ពេញចិត្តស្ដូក និងសរសើរដល់នាងគ្រប់គ្នា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

 សុខ ស្រីនាង
 សុខ ស្រីនាង
 សុខ ស្រីនាង
 សុខ ស្រីនាង
 សុខ ស្រីនាង
 សុខ ស្រីនាង
 សុខ ស្រីនាង
 សុខ ស្រីនាង
 សុខ ស្រីនាង ពេលទៅវត្ត
 សុខ ស្រីនាង ពេលទៅវត្ត
 សុខ ស្រីនាង ពេលទៅវត្ត
 សុខ ស្រីនាង ពេលទៅវត្ត
 សុខ ស្រីនាង ពេលទៅវត្ត
 សុខ ស្រីនាង ពេលទៅវត្ត
 សុខ ស្រីនាង ពេលទៅវត្ត
 សុខ ស្រីនាង ពេលទៅវត្ត
 សុខ ស្រីនាង ពេលទៅវត្ត
 សុខ ស្រីនាង ពេលទៅវត្ត
 សុខ ស្រីនាង ពេលទៅវត្ត
 សុខ ស្រីនាង ពេលទៅវត្ត
សុខ​ ស្រីនាង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T