ដ្រាយផឺរស៊េរីថ្មី ស្រួលស្លៀកអស់ស្ទះ!

//s4.kh1.co/b6/b6cdacbd90f863763b910d4835297175817d1611.jpg
នារី

 ១៨-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ខោទឹកនោមក្មេងម៉ាកដ្រាយផឺរដ្រាយផេនសេរីថ្មីបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជាជាមួយនិងរូបរាងថ្មីស្រឡាងដ៏គួរឲ្យចាប់អារម្មណ៍ និងលក្ខណៈពិសេសជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដ្រាយផឺរស៊េរីថ្មី
ដ្រាយផឺរស៊េរីថ្មី

ដ្រាយផឺរដ្រាយផេនថ្មីនេះ ជាប្រភេទខោលើកស្លៀកដែលអាចប្រើបានចំពោះក្មេងទម្ងន់ចាប់ពី៣គីឡូក្រាម ដល់២៥គីឡូក្រាម។ ដ្រាយផឺរដ្រាយផេន ត្រូវបានរចនាឡើងសក្តិសមសម្រាប់ក្មេងលូតលាស់នៅដំណាក់កាលផ្សេងគ្នា។

លក្ខណៈពិសេសរបស់វាគឺមានសាច់សំឡីទន់ CushionAbsorb+TM ស្រទាប់បឺត៦ជាន់ដែលមានស្រទាប់បឺតពណ៌ស្វាយថ្មីជួយស្រូបទឹកនោមបានលឿន និងបែងចែកសព្វផ្ទៃសំឡីបានល្អ របាំងការពារការលេចជ្រាប២ជាន់ត្រង់ជើងខោ អាចបំភាយចំហាយក្តៅបាន១០០% រក្សាស្បែក្មេងឲ្យត្រជាក់និងស្ងួតល្អ និងងាយស្រួលរុំបោះចោលជាមួយស្កុតអនាម័យពេលប្រើប្រាស់រួច។ 

ដ្រាយផឺរស៊េរីថ្មី
ដ្រាយផឺរស៊េរីថ្មី

ដ្រាយផឺរគឺជាអ្នកជំនាញផលិតផលថែទាំទារកមានវត្តមានជាង ១៥ឆ្នាំហើយនៅកម្ពុជាដែលត្រូវបានទទួលស្គាល់ និងមានជំនឿចិត្តពីមាតាបិតារាប់លាននាក់នៅទូទាំងប្រទេស។ អតិថិជនទាំងអស់អាចស្នើសុំផលិតផលសាកល្បងតាមហ្វេសបុក Drypers Cambodia

ដ្រាយផឺរនាំចូលផ្តាច់មុខដោយក្រុមហ៊ុនអិលអិមអិមឌីសទ្រីប្យូសិន ដែលជាក្រុមហ៊ុនឈានមុខគេមួយ និងមានបទពិសោធជិត២០ឆ្នាំហើយក្នុងការចែកចាយផលិតផលទារក និងកុមារម៉ាកល្បីៗនៅក្នុងប្រទេសកម្ពុជា៕

Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T