មកដឹងសមិទ្ធផលបីធំៗក្នុងខែកញ្ញានេះរបស់ក្រុមហ៊ុនដ៏ជោគជ័យមួយនៅកម្ពុជា

//s4.kh1.co/9b/9bd766636f4e2a5c23af0f382666feef74f4088a.jpg
សង្គម

 ១៦-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុន កែច្នៃ និងចែកចាយ ផលិតផលដែកឈានមុខគេ និងធំជាងគេនៅកម្ពុជា ដែលបានឈរជើងយ៉ាងរឹងមាំលើទីផ្សារអស់ជាង ២ទសវត្ស មកហើយនោះ បានសម្រេចនូវសមិទ្ធផលបីធំៗគួរឲ្យកត់សម្គាល់ក្នុងខែកញ្ញា ឆ្នាំ ២០១៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសមិទ្ធផលទី១ គឺក្រុមហ៊ុនបានទទួលនូវវិញ្ញាបនបត្រអន្តរជាតិ ISO 9001: 2015 ទៅលើប្រព័ន្ធ គ្រប់គ្រងគុណភាពកម្រិតស្តង់ដារអន្តរជាតិ និងសមិទ្ធផលទី២ គឺការវិវឌ្ឍថ្មីផលិតផលស្តង់ដារពិភពលោក ដែកទីប-ស អាយ.អេស.អាយ ដែលបានវិវឌ្ឍបន្ថែមទៀតជាមួយបច្ចេកវិទ្យាកាន់តែទំនើប គុណភាពកាន់តែខ្ពស់ជាងមុន ជាមួយស្តង់ដារអន្តរជាតិ ISO 9001: 2015 និងសមិទ្ធផលទី៣គឺក្រុមហ៊ុនបានបើកនូវសាខាទី១៩ របស់ខ្លួន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ

នៅក្នុងកម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ ប្រចាំឆ្នាំកន្លងទៅថ្មីៗនេះ លោក កាំង ឡេង អគ្គនាយក ក្រុមហ៊ុន អាយ អេស អាយ គ្រុប បានមានប្រសាសន៍ថា

“យើងអាចមានសមិទ្ធផលដូចបច្ចុប្បន្ននេះ ក៏ព្រោះតែមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាកអតិថិជន ក៏ដូចជាបុគ្គលិកដែលមានការលះបង់ និងប្តេជ្ញាចិត្ត ខ្ពស់ ជាពិសេសគឺយើងបានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាពនៃផលិតផលតាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច ដូច្នេះហើយទើបគ្រប់ផលិតផលរបស់ក្រុមហ៊ុន អាយ អេស អាយ គ្រុប តែងតែទទួល បានការជឿទុកចិត្តពីសំណាកអតិថិជន”។

លោកបានបន្តទៀតថា

“ខ្ញុំបាទមានជំនឿជាក់ថា ការប្រកាន់យកនូវ គោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុន របស់យើងខ្ញុំអាចបន្តដំណើរយូរអង្វែងតទៅមុខទៀត”។

សូមជម្រាបផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានកកើតឡើងនៅឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយគ្រប់ផលិតផល អាយ. អេស. អាយ ស្ទៀល (ISI STEEL) ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាកអតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពី ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ៕  

កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
កម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T