Ken និងភរិយាថតរូបតាមស្ទាយ៍កាល៨ឆ្នាំមុន ហ្វេនៗនាំគ្នាបង្អាប់ព្រាត!

//s4.kh1.co/2d/2d5854604e5fb994ac4f1a178304ca206e905c5a.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ តែងតែបង្ហាញភាពផ្អែមល្ហែម នៅក្នុងបណ្តាញសង្គមជារឿយៗ សម្រាប់គូស្វាមីភរិយាតារាសម្តែងដ៏មានប្រជាប្រិយភាពលោកKen Theeradej និងអ្នកនាង Butsakorn Wongpuapan ថ្វីត្បិតតែពួកគេរៀបការជាមួយច្រើនឆ្នាំ និងមានកូនធំៗអស់ហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ លោកKen និងភរិយាបានផុសរូបដែលលោកថតជាមួយគ្នា ធ្វើស្ទាយ៍តាមរូបថតកាលពី៨ឆ្នាំមុននៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន។

ទៀតសោតក្រៅពីរូបថត លោកKenថែមទាំងភ្ជាប់សំណេរខ្លីមួយដ៏មានអត្តន័យថា

« តពីរូបដែលផុសម្សិលមិញ សូមធ្វើស្ទាយ៍តាមគម្របទស្សនាវដ្តីកាលពី៨ឆ្នាំមុន។ គ្រប់យ៉ាងអាចនឹងមិនដូចដើម ប៉ុន្តែនៅតែស្រលាញ់ដូចដើម។ យូរៗទើបបានចូលដៃចូលជើងគ្នា ថតរូបបែបនេះម្តង»

យ៉ាងណាមិញក្រោយពីបានឃើញរូបនោះភ្លាម មានបណ្តាមិត្តរួមសិល្បៈ និងអ្នកគាំទ្រចូលទៅCommentបង្អាប់។ ចំណែកឯអ្នកខ្លះទៀតសរសើរពីសេចក្តីស្នេហារបស់ពួកគេ ដែលហាក់ដូចជាគ្មានការប្រែប្រួលទាល់តែសោះ មានតែស្រលាញ់គ្នាខ្លាំងជាមុនលើសដើមទៅវិញ៕​

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

Ken និងភរិយា
Ken និងភរិយា
Ken និងភរិយា
Ken និងភរិយា
Ken និងភរិយា
Ken និងភរិយា
រូបដែលថតតាមស្ទាយ៍កាលពី៨ឆ្នាំមុន
រូបដែលថតតាមស្ទាយ៍កាលពី៨ឆ្នាំមុន
រូបដែលថតតាមស្ទាយ៍កាលពី៨ឆ្នាំមុន
រូបដែលថតតាមស្ទាយ៍កាលពី៨ឆ្នាំមុន
រូបកាលពី៨ឆ្នាំមុន
រូបកាលពី៨ឆ្នាំមុន
Ken,ភរិយា និងកូនៗ
Ken,ភរិយា និងកូនៗ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T