ទឹកចិត្តអ្នកកំប្លែងដូចគ្នា! នាយ ចយ និងភរិយា ទទួលបានភាពកក់ក្ដៅយ៉ាងខ្លាំង ពីក្រុមគ្រួសារនាយ ក្រឹម អំឡុងពេលឆ្លងទន្លេ

//s4.kh1.co/bd/bd3bd582554b13891307a0bfe15f4eab2bb2b788.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពីតារាកំប្លែងនាយ ចយ បានបង្ហោះរូបភាពជាច្រើនពីសកម្មភាពប្រពន្ធរបស់ខ្លួនបានសម្រាលកូនប្រុសមួយឡើងគួរឲ្យស្រលាញ់ នៅលើបណ្ដាញសង្គម ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានឃើញបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀតនោះនាយ និងភរិយា ក៏បានដាក់ឈ្មោះ ឲ្យកូនប្រុសរបស់ខ្លួនដែលមានមុខមាត់គួរស្រលាញ់នោះថា « ភិច ណាឃីន» ធ្វើឲ្យបណ្ដាសិល្បករ សិល្បការិនី នៅក្នុងសង្គមសិល្បៈបានបង្ហាញអារម្មណ៍សប្បាយរីករាយទៅកាន់នាយ ចយ និងភរិយា ថែមទៀតផង។

តែអ្វីដែលមានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ ក្រុមគ្រួសាររបស់តារាកំប្លែងចាស់វស្សាលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានទៅសួរសុខទុក្ខ និងផ្ដល់ភាពកក់ក្ដៅទៅកាន់ប្រពន្ធនាយ ចយ ទៅដល់ក្នុងមន្ទីរពេទ្យ ទាំងដែលទើបសម្រាលកូន ហើយថ្មីៗតែម្ដង ជាមួយនឹងទឹកមុខស្រស់ស្រាយគ្រប់ៗគ្នា។

ទាំងអស់នេះហើយ ស្តែងឲ្យឃើញថាទឹកចិត្តមិត្តរួមក្រុមតែមួយ ពិតជាស្រលាញ់និងយកចិត្តទុក្ខដាក់គ្នាទៅវិញទៅមកគ្រប់ពេល មិនថាជារឿងទុក្ខលំបាក ឬសើចសប្បាយនោះទេ តែងតែនៅជិតគ្នាតែម្ដង៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

នាយ ចយ និងកូនប្រុស 
នាយ ចយ និងកូនប្រុស 
ក្រុមគ្រួសាររបស់នាយ ក្រឹម មកសុខទុក្ខ 
ក្រុមគ្រួសាររបស់នាយ ក្រឹម មកសុខទុក្ខ 
ក្រុមគ្រួសាររបស់នាយ ក្រឹម មកសុខទុក្ខ 
ក្រុមគ្រួសាររបស់នាយ ក្រឹម មកសុខទុក្ខ 
ក្រុមគ្រួសាររបស់នាយ ក្រឹម មកសុខទុក្ខ 
ក្រុមគ្រួសាររបស់នាយ ក្រឹម មកសុខទុក្ខ 
ក្រុមគ្រួសាររបស់នាយ ក្រឹម មកសុខទុក្ខ 
ក្រុមគ្រួសាររបស់នាយ ក្រឹម មកសុខទុក្ខ 
ក្រុមគ្រួសាររបស់នាយ ក្រឹម មកសុខទុក្ខ 
ក្រុមគ្រួសាររបស់នាយ ក្រឹម មកសុខទុក្ខ 
ក្រុមគ្រួសាររបស់នាយ ក្រឹម មកសុខទុក្ខ 
ក្រុមគ្រួសាររបស់នាយ ក្រឹម មកសុខទុក្ខ 
នាយ ចយ និងកូននាយ ក្រឹម 
នាយ ចយ និងកូននាយ ក្រឹម 
នាយក្រឹមនាយ ចយ
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T