ភ្នំពេញ៖ នៅមុននេះបើតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក ហេង ឡុង បានបង្ហោះរូបភាពជាច្រើនអមជាមួយនឹងសារទៅដោយទុក្ខក្រៀមក្រំ ដោយអតីតតារាសម្ដែងលោក ណូ ជ័យរិទ្ធី បានទទួលមរណភាពនៅមុននេះបន្ដិច ក្រោយធ្លាក់ខ្លួនឈឺអស់ពេលជាច្រើនឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀតនោះលោក ហេង ឡុង ក៏បានសរសេរនៅលើការបង្ហោះនោះថា៖
«សូមជាតិក្រោយ កុំឲ្យអភ័ព្វដូចជាតិនេះទៀត តារាសម្តែង ណូ ជ័យរិទ្ធី ហៅតូ បានស្លាប់ហើយ នៅវេលាម៉ោង៣:៥៥នាទី ហើយសព និងយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោមក្នុងសង្កាត់ចាក់អង្រែក្រោម។ សូមទាក់ទងចូលបុណ្យតាមលេខ015 299 569»
ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យបណ្ដាប្រិយមិត្តមានការភ្ញាក់ផ្អើល និងសម្ដែងអារម្មណ៍សោកស្ដាយស្ទើរតែគ្រប់តែគ្នាម្ដង។
គួរឲ្យដឹងផងដែរថា តារាសម្ដែងលោក ណូ ជ័យរិទ្ធី បានបាត់មុខពីវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងលេចមុខមកវិញជានឹងការធ្លាក់ខ្លួន ឈឺរ៉ាំរ៉ៃ មើលទៅពិតជាសង្វេគខ្លាំងមែនទែន៕
តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖







