ពូកែៗម្ល៉េះ! តារាប្រុសស្រីទាំងនេះ ក្លាយជាតារា KPOP ទាំងអាយុនៅក្មេងខ្លាំង!

//s4.kh1.co/6f/6fa22918ce36c7710e26334ddda11d48ddd0e5c8.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ មានតារាច្រើនរូបណាស់ ដែលពួកគេទទួលបានភាពជោគជ័យខ្លាំង ក្នុងវិស័យសិល្បៈទាំងដែលអាយុនៅក្មេងនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង មានវេបសាយរបស់ប្រទេសកូរ៉េមួយ បានលើកយកតារាប្រុសស្រីល្បីល្បាញប៉ុន្មានដួង ដែលពួកគេមានឱកាសបានក្លាយខ្លួនទៅជា KPOP ទាំងដែលពួកគេមានអាយុមិនទាន់២០ឆ្នាំផង។

ចង់ដឹងថាតារាប្រុសស្រីទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖

១. Jang Won Young ក្រុម IZ*ONE

តារាស្រីរូបស្រស់មកពីក្រុម IZ*ONE រូបនេះ បានចូល Audition នៅក្នុងកម្មវិធី Produce 48 ពេលដែលមានអាយុត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែមិនសូវមានអ្នកចាប់អារម្មណ៍ទៅអាយុរបស់នាងនោះទេ ព្រោះតែ Jang Won Young មានសមត្ថភាពខ្ពស់ ដូចជាប្រឡូកនៅក្នុងវិស័យសិល្បៈរាប់ឆ្នាំ។

Jang Won Young 
Jang Won Young 

២. Somi

នៅក្នុងឆ្នាំ២០១៦ Somi បានចូលរួមប្រកួតនៅក្នុងវិធី Produce 101។ ដោយមានភាពេលេចធ្លោខ្លាំង នាងក៏ទទួលបានជ័យលាភីនៅក្នុងកម្មវិធី និងក្លាយជាសមាជិកពេញសិទ្ធនៅក្នុងក្រុមចម្រៀង I.O.I។ រហូតមកដល់បច្ចុប្បន្ន Somi បានបំបែកខ្លួនមកធ្វើជាតារាចម្រៀងទោល និងទទួលបានភាពជោគជ័យយ៉ាងខ្លាំង។

Somi
Somi

៣. Taemin ក្រុម SHINee         

Taemin បានបង្ហាញខ្លួនជាផ្លូវការ ក្នុងនាមជាសមាជិកក្រុម SHINee ពេលដែលលោកមានអាយុ១៥ឆ្នាំ ជាមួយបទចម្រៀងដំបូងដែលមានចំណងជើងថា «Replay»។​ ក្រោយមក Taemin ទទួលបានប្រជាប្រិយភាពខ្លាំងមកដល់សព្វថ្ងៃ រហូតដល់លោកអាចចេញបទចម្រៀងទោលដោយខ្លួនឯងទៀតផង។

 Taemin 
 Taemin 

៤. Suzy

Suzy ជាសមាជិកដែលមានអាយុតិចជាងគេ នៅក្នុងក្រុម miss A ដោយបង្ហាញខ្លួនជាលើកដំបូង នាងមានអាយុទើបតែ១៦ឆ្នាំប៉ុណ្ណោះ។

Suzy
Suzy

៥. Jungkook ក្រុម BTS

រយៈពេល៦ឆ្នាំហើយដែល ក្រុមចម្រៀងបុរសល្បីឈ្មោះBTS បានលេចមុខនៅក្នុងវិស័យ KPOP ។ ជាក់ស្តែង សមាជិកក្រុមពៅនៅក្នុងក្រុម Jungkook ពេល Debut ដំបូងមានអាយុត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ។  

Jungkook 
Jungkook 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T