Liverpool, Barcelona និង Real Madrid ដណ្ដើមគ្នាទិញ ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញ មួយរូប

//s4.kh1.co/8d/8dea2f03b66a18d99a2ac01899030f86226302e4.jpg
កីទ្បា

 ១៣-កញ្ញា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ Liverpool ត្រូវបានគេរាយការណ៍មកថាបានចូលខ្លួនប្រជែងជាមួយ Real Madrid និង Barcelona ក្នុងការនាំយកខ្សែម្រើរបស់ Napoli កីឡាករ Fabian Ruiz សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅ រដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Fabian Ruiz (អាវខ្មៅ)
  កីឡាករ Fabian Ruiz (អាវខ្មៅ)

ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញ Ruiz បានមកចូលរួមជាមួយ Napili កាលពីរដូវកាលមុន ក្រោយផ្លាស់មកពីក្លិប Real Betis ខណៈគេនិង Napoli នៅសល់កិច្ចសន្យាកុងត្រារយៈពេល ៤ឆ្នាំទៀត។

ក្រោយទទួលបានដំណឹងការចង់បានពីសំណាក់ក្លិបអេស្ប៉ាញទាំងពីរ Napoli បានឆ្លើយតបវិញថាខ្សែបម្រើវ័យ ២៣ឆ្នាំរូបនេះមិនមែនសម្រាប់លក់នោះទេ។

បន្ថែមលើសពីនេះ បើតាមប្រភពពីសារព័ត៌មាន Calciomercato ម្ចាស់ជើងឯក UEFA Champions League រដូវកាលមុនហង្សក្រហម Liverpool ក៏បានដាក់ការចាប់អារម្មណ៍មកលើ Ruiz ផងដែរ។

  កីឡាករ Fabian Ruiz (អាវខ្មៅ)
  កីឡាករ Fabian Ruiz (អាវខ្មៅ)

សូមបញ្ជាក់ផងដែរថា កាលពីរដូវកាលមុន Ruiz ចូលលេងឲ្យ Napoli បានចំនួន ៤០ប្រកួត ដោយអាចរកគ្រាប់បាល់បាន ៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច ៣ដង៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T