ឡូយអស់ស្ទះ!! កម្ពុជា វាយភូមា សន្លប់ទឹកទី១ ដណ្ដើមខ្សែក្រវ៉ាត់ នៅលើទឹកដីថៃ (មានវីដេអូ)

//s4.kh1.co/cc/cc21ce86debf0909a428637dd891d1ba2c25afb1.jpg
កីទ្បា

 ១៣-កញ្ញា-២០១៩ ៧ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ការប្រកួតប្រដាល់សេរីក្នុងកម្មវិធី The Global Fight របស់ស្ថាប័ន Max Muay Thai កាលថ្ងៃពុធកន្លងទៅ កីឡាករកម្ពុជា រឿន សំបូរ បានប្រកួតឈ្នះកីឡាករភូមា SOR WARE ដណ្ដើមបានខ្សែក្រវ៉ាត់ក្នុងប្រភេទទម្ងន់ ៥០គីឡូក្រាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

កីឡាករភូមាជាម្ចាស់ខ្សែក្រវ៉ាត់ ខណៈកីឡាករកម្ពុជាជាអ្នកដណ្ដើម។ ចាប់ផ្ដើមទឺកទីមួយភ្លាម កីឡាករទាំងពីរមិនបង្អង់យូរដោយបានសម្រុកគ្នាទៅវិញទៅមក។ បានតែ ១នាទី រឿន សំបូរ បានទាត់មួយជើងចូលកញ្ចឹងករបស់កីឡាករភូមា ធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងបន្តតាមវាយរហូតកីឡាករភូមានសន្លប់ធំតែម្ដង។

ជ័យជម្នះនេះបានធ្វើឲ្យ រឿន សំបូរ គ្រងតំណែងជាម្ចាស់ខ្សែក្រវ៉ាត់ជាលើកដំបូង ក្នុងអាជីពជាអ្នកប្រដាល់របស់ខ្លួន៕

ចង់ឃើញថា រឿន សំបូរ ដណ្ដើមខ្សែក្រវ៉ាត់ពីកីឡាករភូមា យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូនៃការប្រកួត
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T