ក្តុកក្តួលណាស់! ជីដូន​និង​ចៅ​តម្កល់​ធ្វើបុណ្យ​​រួម​​គ្នា ក្រោយជួបគ្រោះលើដីថៃ

//s5.kh1.co/fe/fec2e66e064b7624f6c9b6024536749dd1240d14.jpg
សង្គម

 ១៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​សព​ជីដូនម្នាក់​ និង​ចៅ​​ៗចំនួន​៣នាក់ទៀត​ដែលបាន​ស្លាប់ក្នុង​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​​រថយន្ត​២គ្រឿងបុកគ្នា​លើដីថៃ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​កញ្ញា​ ឆ្នាំ​២០១៩ ពេល​នេះ​​ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ធ្វើ​បុណ្យ​ក្នុង​រោង​តែ​មួយ​។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម​​ប្រភព​​ពី​សាច់ញាតិ​ជនរងគ្រោះ​បាន​ឱ្យ​ដឹងនៅថ្ងៃទី​​១៣ កញ្ញា ​ថា​ ​ទីតាំង​ប្រារ​ព្ធ​​ពិធីបុណ្យ​សព​នេះ​គឺ​ធ្វើ​ឡើង​នៅ​ភូមិ​ព្រិច​ត្បូង ​ឃុំ​តា​ផូ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​នេះ​។​

តាម​ប្រភព​ដដែល​​បានបន្ត​​ទៀត​ថា​ សព​ជនរងគ្រោះ​ទាំង​៤​នាក់​​នាក់​ខាងលើ​ ក្នុងនោះ​មានជីដូនម្នាក់ ចៅស្រីចំនួន​​២នាក់ និង​ចៅ​ប្រុស​​ម្នាក់ ​ហើយ​គ្រោង​ធ្វើ​ពិធី​បូជា​លើ​មេ​រុចំនួន២ ​ដោយ​មេ​រុ​មួយ​​បូជាសព​២​នាក់​នៅ​យប់​ថ្ងៃ​ទី​១៤ កញ្ញា ​។​

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​កញ្ញា​ ឆ្នាំ​២០១៩ ​ខណៈ​​​​ជីដូន​ម្នាក់​នាំចៅ​ៗ​ចំនួន​៣នាក់​ទៅ​លេង​កូន​ៗដែល​​ធ្វើការ​នៅ​ប្រទេស​ថៃ​ ហើយ​ពេល​​ត្រឡប់​​មក​វិញ​ក៏​ជួប​គ្រោះ​​ថ្នាក់​រវាង​​រថយន្ត​២​គ្រឿង​បុក​គ្នា​ បណ្តាល​ឲ្យ​ស្លាប់​ទាំង​ជីដូន​ និង​ចៅ​តែម្តង៕

https://s5.kh1.co/__image/w=640,h=480,q=100/31/314d624ab23e630aa3bd34c9b822399262d656eb.jpg
https://s5.kh1.co/__image/w=650,h=379,q=100/48/486bae42359b5512781e14b80d4de036846f0166.jpg
https://s5.kh1.co/__image/w=650,h=379,q=100/be/be61a7da883c9b15b1e17a0bc75299ddd9a71aa7.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T