Rashford ប្រៀបធៀបរវាងលោក Solskjaer និង Mourinho ថា…

//s5.kh1.co/18/18eaf094e6e30b335f2287ef4bebb29c6956e33c.jpg
កីទ្បា

 ១៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ Marcus Rashford បង្ហើបថាលោក Solskjaer មានភាពសាកសមក្នុងការដឹកនាំជាងលោក Jose Mourinho កាលនៅ Man Utd។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Marcus Rashford បាននិយាយថាលោក Ole Gunnar Solskjaer គឺជាអ្នកចាត់ការដ៏ត្រឹមត្រូវក្នុងការដឹកនាំក្លិបហើយត្រូវការពេលវេលានិងកម្លាំងចិត្តពីអ្នកគាំទ្រ។

https://s5.kh1.co/__image/w=650,h=434,q=100/44/448f7bcd88fa4998a7e9bf83a752e308a97d620f.jpg

Solskjaer បានឡើងកាន់តំណែងតពីលោក Mourinho នៅពាក់កណ្តាលរដូវកាលមុននៅពេលដែលអតីតគ្រូបង្វឹកក្រុម Chelsea និង Inter ត្រូវបានបណ្តេញចេញដោយសារដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អ។

Solskjaer មានការពិបាកក្នុងការប្រែក្លាយក្រុមឱ្យទទួលបានជោគជ័យ បន្ទាប់ពីក្រុមរបស់គាត់ឈ្នះតែបីប្រកួតក្នុងចំណោម ១៣ ប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Premier League ប៉ុន្តែ Rashford បាននិយាយថាកីឡាករតែងតែនៅពីក្រោយជ្រោមជ្រែងអ្នកចាត់ការទូទៅរូបនេះជានិច្ច ហើយប្រាប់ថាលោក Solskjaer សាកសមបំផុតសម្រាប់ United ចាប់តាំងពីលោក Sir Alex Ferguson ចាកចេញទៅ ។

កីឡាករ Rashford បានប្រាប់ BBC Sport ថា៖

"ឥលូវនេះអ្នកគ្រប់គ្នាជឿជាក់លើអ្នកគ្រប់គ្រង។យើងប្រហែលជាមិនទាន់បានធ្វើល្អឥតខ្ចោះដូចដែលគាត់បានប្រាប់នោះទេ ប៉ុន្តែចំពោះបច្ចេកទេសនិងការបណ្តុះបណ្តាលរបស់គាត់គឺពិតជាអស្ចារ្យណាស់។"

បិសាចក្រហមបានឈ្នះពានរង្វាន់ជាមួយលោក Louis van Gaal និងលោក Mourinho មុនពេលដែល Solskjaer បានមកដឹកនាំ Manchester ប៉ុន្តែ Rashford ជឿជាក់ថាអ្នកចាត់ការបច្ចុប្បន្នគឺខុសពីអ្នកចាត់ការមុនទាំង២ដោយសារលោកមានគម្រោងរយៈពេលវែងក្នុងការកសាងក្រុមវិលទៅរកភាពខ្លាំងវិញ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T