មើលរូបភាពទាំងអស់នេះហើយ ទើបដឹងថា អ៊ីវ៉ា ទៅណាមកណា មិនឃ្លាតបងស្រីមួយជំហ៊ានឡើយ

//s5.kh1.co/b0/b067484973d4869851527d1ae540be88bf02ccd6.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្នុងពេលបច្ចុប្បន្ននេះ តារាចម្រៀងស្រីដ៏មានការពេញនិយមកញ្ញា អ៊ី វ៉ា ហាក់បីជាសម្ងំកើបលុយពីវិថីសិល្បៈបានច្រើនមែនទែន ជាមួយនឹងសមត្ថភាពបកស្រាយបទចម្រៀងរបស់ខ្លួនបានយ៉ាងល្អឥខ្ចោះ ពោរពេញទៅមនោសញ្ចេតនាតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះផងដែរ តារាចម្រៀងស្រីភ្នែកតឹងរូបនេះ មិនត្រឹមតែមានវត្តនៅលើឆាកតន្រ្តីធំៗក្នុងស្រុកនោះទេ សូម្បីតែបណ្ដាប្រទេសផ្សេងក៏កញ្ញា អ៊ី វ៉ា មានប្រជាប្រិយភាពខ្លាំងផងដែរ មិនចាញ់តារាចម្រៀងស្រីលំដាប់ៗនោះទេ។ 

លើសពីនេះទៅទៀតនោះ អ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ខ្លាំងនោះគឺនៅពីក្រោយភាពជោគជ័យរបស់កញ្ញា អ៊ី វ៉ា  គឺតែងតែមានវត្តមានរបស់បងស្រីនៅជាប់ជានិច្ច មិនថាជាលក្ខណៈការងារ ឬដំណើរកម្សាន្តនោះ តែងនៅជាប់មិនឃ្លាតឆ្ងាយឡើយ។

ជាក់ស្ដែង សូម្បីតែសម្លៀកបំពាក់របស់កញ្ញា អ៊ី វ៉ា ឡើងច្រៀងនាពេលកន្លងមកក៏បងស្រី របស់ខ្លួន តែងតែរៀបចំឲ្យ និងមើលថាសមឬមិនសមដែរ ធ្វើឲ្យតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពរូបនេះកាន់តែមានភាពលេចធ្លោថែមមួយកម្រិតទៀត៕

 គួរឲ្យដឹងផងដែរ នេះមិនមែនតារាស្រីទីមួយនោះទេ ដែលតែងតែមានសមាជិកគ្រួសារដើរតាមបែបនេះ ក្នុងការជួយមើលការខុសត្រូវជូនខ្លួន ភាគច្រើន តារាផ្សេងៗទៀត ក៏មានបង ឬម្តាយតាមមើលថែ ដែរ៕

តោះដើម្បីជ្រាប់ច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

អ៊ីវ៉ា និងបងស្រី 
អ៊ីវ៉ា និងបងស្រី 
អ៊ីវ៉ា និងបងស្រី 
អ៊ីវ៉ា និងបងស្រី 
អ៊ីវ៉ា និងបងស្រី 
អ៊ីវ៉ា និងបងស្រី 
អ៊ីវ៉ា និងបងស្រី 
អ៊ីវ៉ា និងបងស្រី 
អ៊ីវ៉ា និងបងស្រី 
អ៊ីវ៉ា និងបងស្រី 
អ៊ីវ៉ា និងបងស្រី 
អ៊ីវ៉ា និងបងស្រី 
អ៊ីវ៉ា និងបងស្រី 
អ៊ីវ៉ា និងបងស្រី 
អ៊ីវ៉ា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T