ភ្នំពេញ៖ កញ្ញា វីរៈ និច ដែលជាតារាចម្រៀងវ័យក្មេង ផ្ទុះការគាំទ្រពីមិត្តយុវវ័យគ្រប់មជ្ឈដ្ឋានដោយសារតែ សមត្ថភាពបកស្រាយបទចម្រៀង បានយ៉ាងពីរោះ មិនថាបទបែបមនោសញ្ចេតនា ឬក៏ញាក់កន្ដ្រាក់អារម្មណ៍ នោះទេ។
មួយរយៈចុងក្រោយនេះ វីរៈ និច កាន់តែមានហាងឆេងខ្ពស់ ទទួលបានការងារសិល្បៈមិនចេះដាច់ ធ្វើឲ្យតារាស្រីរូបនេះ មានជីវភាពកាក់កបជាលំដាប់។ អ្វីដែលពិសេស ស្របពេលនេះដែរ វីរៈ និច ធ្វើឲ្យហ្វេនៗរបស់នាង ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបង្ហោះរូបភាពអមមក ជាមួយនឹងរថយន្តដ៏ថ្មីស្រឡាងមួយគ្រឿង។
បន្ថែមពីនេះដែរ មុនឆ្នាំ២០២០មកដល់ និច ទទួលបានភាពជោគជ័យខ្លាំង ដោយទើបតែទិញរថយន្តម៉ាកTundra ដែលមានតម្លៃ មិនថោកប៉ុន្មានទេ ធ្វើឲ្យអ្នកគាំទ្រសរសើរ ដល់នាងគ្រប់គ្នា ដែលខំរកលុយដែលជា កម្លាំងញើសឈាម ផ្ទាល់ខ្លួនបែបនេះ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]