ហេតុអ្វីម្ចាស់សម្អាងការភាគច្រើន សុខចិត្ត យកតារាមុខដដែលៗមកថត ខណៈតម្លៃខ្លួនពួកគេ ក៏មិនណយ?

//s5.kh1.co/33/33947082a25e1bf7501d9fda1137523be433dd04.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០១៩ ៩ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅក្នុងទីផ្សារស្រុកខ្មែរ ត្រូវការប្រកួតប្រជែងគ្នាខ្លាំង ដូច្នេះហើយ នៅពេលពួកគេបង្កើតរបរ ឬក្រុមហ៊ុនអ្វីមួយ អ្វីដែលត្រូវការ គឺការផ្សព្វផ្សាយទូលំទូលាយ ពីសារព័ត៌មាននានា។ ហើយជាពិសេស តារាៗ ក៏ជាចំណែកមួយ ដែលបណ្តាផលិតផលនីមួយៗត្រូវការផងដែរ ដើម្បីឲ្យរបស់ពួកគេ ឆាប់សុះសាយទៅដល់ក្រសែភ្នែកមហាជន បានលឿន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ដូចជាខាងសម្អាងការក៏ដោយ ក៏ត្រូវ តារាស្អាតៗ មកប្រម៉ូតថតឲ្យដែរ ដើម្បីឲ្យសម្អាងការរបស់ពួកគេ ងាយជ្រាបដល់ កូនក្រមុំៗ ដែលចង់រៀបការ នៅពេលខាងមុខ។

ចុះតើប្រិយមិត្ត ចាប់អារម្មណ៍ដែរទេ ថាហេតុអ្វី ម្ចាស់សម្អាងការភាគច្រើន តែងតែយកតួដដែល ខណៈតារាស្រីជាច្រើន កំពុងតែប្រឡូកក្នុងវិស័យនេះ?

បើតាមសម្តីម្ចាស់សម្អាងការមួយ បានបង្ហើបប្រាប់ខ្មែរឡូតថា មូលហេតុដែលពួកគេ ជ្រើសរើស តារាដដែលៗ ហើយសុទ្ធតែមានតម្លៃខ្លួនខ្ពស់ តែពួកគេ នៅតែចង់បានតារាទាំងនោះ មកថត ក៏ព្រោះតែតារាៗ មានចរិតល្អ មានសមត្ថភាព ទទួលខុសត្រូវលើការងារខ្លាំង មិនរអ៊ូរទាំ ដូចដឹងស្រាប់ហើយថា ថតសម្អាងការម្តងៗ ហត់នឿយណាស់ ហើយឈុតនីមួយៗ មានលក្ខណៈធ្ងន់ ជាមួយនឹងការប៉ាក់ឌិនជាច្រើន និងគ្រឿងតុបតែងខ្លួន បែបជាប្រាក់។​

នេះហើយជាហេតុផល ដែលពួកគេ យកអ្នកដដែល មិនជ្រើសរើស តារាថ្មី ទោះមានមុខមាត់ស្រស់ស្អាតជាង តារាចាស់ៗក៏ដោយ។ មិនតែប៉ុណ្ណោះ តារាទាំងនោះ សុទ្ធតែ គោរពពេលវេលា មិនឲ្យក្រុមការងារ ខកចិត្ត ងាយស្រួលធ្វើការជាមួយ ដូច្នេះហើយ ទើបពួកគេ តែងយក តារាដែលពួកគេ គិតថាល្អ មកថតជាញឹកញាប់ ទោះតម្លៃខ្លួន ថ្លៃប៉ុណ្ណា ដែលតម្លៃខ្លួនថតម្តងៗ  ចាប់​ពី១,៥០០ដុល្លារ ឡើងទៅ ហើយក៏មានតារាខ្លះ លោតទៅដល់ ៣ពាន់ដុល្លារក៏មានដែរ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T